នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានអញ្ជេីញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ និងសំណេះសំណាលជាមួយអ្នកសារព័ត៍មាន និងក្រុម Influencers ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន មេសា ជាទីប្រឹក្សា និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងដំណើរទស្សនកិច្ចសិក្សា ក្នុងគោលបំណងរួមគ្នាសហការជម្រុញការផ្សព្វផ្សាយវិស័យTVET និងបច្ចេកវិទ្យា រួមទាំងឱកាសការងារជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន និងពលករមកពីប្រទេសថៃ។
See less
post date: 2026-06-11