វិស្វកម្មសំណង់ស៊ី​វិល


សិក្សារយៈពេល ២ឆ្នាំកន្លះ (ពេញម៉ោង និងក្រៅម៉ោង ចំនួន ១២០ក្រេឌីត)

គោលបំណងរបស់វគ្គសិក្សា

វិស្វកម្មសំណង់ បង្រៀនអ្នកបច្ចេកទេសអំពី ហេដ្ឋារចនាសម្ព័ន្ធរបស់សង្គម ដែលជាអាជីពបច្ចេកទេស ដ៏ចំណាស់បំផុតមួយ ចំពោះតម្រូវការ វិស្វករសំណង់បានកើនឡើងខណៈពេលដែលប្រទេសជាតិមានការអភិវឌ្ឍន៍។ ហេតុដូចនេះ សហគមន៍ និង រាជរដ្ឋាភិបាល សង្ឃឹមថា នឹងមាន វិស្វករដែលមានសមត្ថភាពខ្ពស់ និងមានអគារដែលមានគុណភាពល្អ និងប្រសិទ្ធិភាពខ្ពស់ផងដែរ។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើការរចនា ការធ្វើផែនការ ការគ្រប់គ្រង និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍សំខាន់ៗ រួមមាន អគារពាណិជកម្ម និងឧស្សាហកម្ម ការផ្គត់ផ្គង់ទឹក និង ស្ថានីយ៍សម្អាតទឹកកខ្វក់ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធបង្ហូរទឹក និងការពារទឹកជំនន់ ស្ពាន ផ្លូវថ្នល់ និងប្រព័ន្ធដឹកជញ្ជូន ។

Image
Image


មុខវិជ្ជាសិក្សា

 • កម្លាំងនៃសម្ភារៈ
 • វិស្វកម្មភូគព្ភសាស្រ្ត
 • សម្ភារៈសំណង់
 • គណិតវិទ្យាសម្រាប់វិស្វកម្ម
 • ជលវិទ្យា
 • Fluid mechanics
 • ភាសាអង់គ្លេសសម្រាប់បច្ចេកទេស
 • វិស្វកម្មស្ទង់
 • មេកានិចដី
 • Auto CAD
 • ស្ថាបត្យកម្ម
 • វិភាគគ្រោងសំណង់
 • អេឡិចត្រូ តិចនិច
 • អេឡិចត្រូ តិចនិច
 • បច្ចេកវិទ្យាសាងសង់
 • វិស្វកម្មគ្រឹះ និងការរចនា
 • សង្កត់កម្លាំងបេតុង
 • ការរចនាស្ពាន
 • ម៉ាស៊ីនសាងសង់
 • ការគ្រប់គ្រងការសាងសង់
 • ការគ្រប់គ្រងការសាងសង់
 • ប្រព័ន្ធគ្រប់គ្រងទឹក
 • Sewerage system
 • CAD សម្រាប់អគារ និងគ្រោង
 • ផលិតភាព
 • ការគ្រប់គ្រងកិច្ចសន្យា
 • ការធ្វើផែនការ និងត្រួតពិនិត្យគម្រោង
 • ការប៉ាន់ប្រមាណថ្លៃសាងសង់
 • សារណាបញ្ចប់ការសិក្សា

ឱកាសការងារ

និស្សិតដែលបញ្ចប់ការសិក្សានៅ NTTI មានការអប់រំយ៉ាងល្អទាំងផ្នែកចំណេះដឹងមូលដ្ឋាន និងអាជីព ដើម្បីក្លាយជាវិស្វករ សំណង់ស៊ីវិល ដ៏មានគុណភាព និងភាពប៉ិនប្រសប់សម្រាប់តម្រូវការសង្គម ។