បរិញ្ញាបត្ររង បច្ចេកវិទ្យាវិស្វកម្មសំណង់ស៊ីវិល


រយៈពេល ២ឆ្នាំ សិក្សាពេញម៉ោង និងក្រៅម៉ោងចំនួន ១០៥ ក្រេឌីត

ថ្នាក់ជាន់ខ្ពស់បច្ចេកទេសវិស្វកម្មសំណង់ស៊ីវិលអាចនាំអោយមានអាជីពជាអ្នកបច្ចេកទេស វាស់វែងអ្នកបច្ចេកទេស វិស្វកម្មឬ អ្នកបច្ចេកទេសផ្តល់សេវាកម្មអតិថិជន ។ មុខវិជ្ជាអនុវត្តអាចរាប់បញ្ចូលទាំង ជលសាស្ត្រវិទ្យា រចនាសំណង់អគារ ប្រព្រឹត្តកម្មទឹក, ការសាងសង់ រចនាសំណង់ផ្លូវអគារធំ ភាពបត់បែននៃកម្មវិធីសិក្សា នេះ ធ្វើឱ្យប្រសើរសម្រាប់ម៉ោងសិក្សា ។

នៅក្នុងការសិក្សាថ្នាក់បរិញ្ញាបត្ររងនេះ អ្នកសិក្សានឹងមានចំណេះដឹងពីរបៀបធ្វើគំនូស និង គូសប្លង់សំណង់ អគារ ឬ យន្តបថ សំរាប់គំរោងអភិវឌ្ឍន៍ដីធ្លី ។ អ្នកសិក្សាថែមទាំងសិក្សាពីរបៀបរចនាគំរោងសំណង់អគារផ្សេងៗជាច្រើនទៀត ។ នៅពេលដែល បញ្ចប់ការសិក្សាថ្នាក់ជាន់ខ្ពស់បច្ចេកទេសនេះ អ្នកសិក្សាមានសមត្ថភាព ទទួលបានការងារល្អនៅវិស័យបច្ចេកវិទ្យា វិស្វកម្ម អ្នកសិក្សាអាចគូរ និងបង្កើតប្លង់សំណង់អគារ និងផ្លូវ។ ការគណនាជាផ្នែកមួយដ៏សំខាន់ ហើយអ្នកសិក្សា នឹងរៀនពីរបៀបប្រើប្រាស់វា នៅក្នុងការរៀបចំ និងធ្វើប្លង់គំរោងសំណង់ និងស្ថាបត្យកម្ម ទាំងចំណេះ និងជំនាញផ្សេងទៀតនឹង ធ្វើឱ្យអ្នកសិក្សា មានសមត្ថភាពស្វែងរក អាជីពការងារបាននៅវិស័យវិស្វកម្មសំណង់ស៊ីរីល ។

Image
Image


មុខវិជ្ជាសិក្សា

 • មេកានិចបច្ចេកទេស
 • ភាសាអង់គ្លេសបច្ចេកទេស
 • គំនូរបច្ចេកទេស
 • បច្ចេកទេសអេឡិចត្រូនិច
 • មូលដ្ឋានគ្រឹះកុំព្យូទ័រ
 • គណិតវិទ្យា
 • គណិតវិទ្យា
 • សម្ភារៈសំណង់
 • ភាពរឹងនៃសម្ភារៈ
 • ស្ថាបត្យកម្ម
 • Auto CAD
 • ការវាស់ស្ទង់វិសកម្ម
 • រចនាសម្ព័ន្ធដែកថែប
 • រចនាសម្ព័ន្ធឈើ
 • បច្ចេកទេសសំណង់
 • ការរៀបចំគ្រឹះ
 • មេកានិច ដី
 • រចនាសម្ព័ន្ធបេតុងពង្រឹង
 • វិភាគរចនាសម្ព័ន្ធអគារ
 • កម្មវិធីវិភាគរចនាសម្ព័ន្ធ អគារគ្រឹះ
 • ផ្លូវ
 • ការគ្រប់គ្រងសំណង់
 • សេដ្ធកិច្ចសំណង់
 • បណ្តាញផ្គត់ផ្គង់ទឹក និងគ្រប់គ្រងការពុល
 • អនុវត្តន៍រោងជាង
 • និក្ខេបបទ, កម្មវិធីសិក្សា និង ប្រឡងបញ្ចាប់

ឱកាសការងារ

ខាងក្រោមនេះ ជាបញ្ជីអាជីពការងារជាទូទៅ ដែលអ្នកបញ្ចប់ថ្នាក់ជាន់ខ្ពស់បច្ចេកទេសវិស្វកម្មសំណង់ស៊ីវីល អាចរកបាន ។ អ្នកបានបញ្ចប់ការសិក្សាជំនាញអាចធ្វើការជាអ្នកបច្ចេកទេសវិស្វកម្ម អ្នកគ្រប់គ្រងសំណង់ អ្នកត្រួតពិនិត្យ (អ្នកធ្វើអធិការកិច្ច និង អ្នកវ៉ាស់ស្ទង់វិស្វកម្ម) ។