ការប្រឡងឆមាស
គរុនិស្សិតដែលត្រូវបានអនុញ្ញាតឱ្យចូលប្រឡងឆមាសបាន លុះត្រាតែគរុនិស្សិតនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបានបំពេញគ្រប់កិច្ចការដែលវិទ្យាស្ថាន និងសាស្ត្រាចារ្យ ដាក់ឱ្យធ្វើមានដូចជា ៖
- ការងារស្រាវជ្រាវ ការងារចងក្រងឯកសារកម្មវិធី ការងារផលិតផលសម្ភារៈឧបទ្ទេស បង្រៀន... ៘
- ឈប់ឥតច្បាប់ តិចជាង ១ /៥ នៃចំនួនម៉ោងសិក្សាក្នុងឆមាស
- ឈប់មានច្បាប់ តិចជាង ១ /៣ នៃចំនួនម៉ោងសិក្សាក្នុងឆមាស
- ឈប់មានច្បាប់ និង ឥតច្បាប់ តិចជាង ១ /៤ នៃចំនួនម៉ោងសិក្សាក្នុងឆមាស
- លទ្ឋផលប្រឡងដែលបានតិចជាង ៥០ភាគរយ នៃមុខវិជ្ជានីមួយៗត្រូវបានចាត់ទុកថាធ្លាក់ ។
- គ្រប់ការត្រួតពិនិត្យ និង ការប្រឡងឆមាស ត្រូវបានពិន្ទុពី ០ ដល់ ១០០ ។
- ពេលប្រឡង បើមានគរុនិស្សិតណាម្នាក់បើកឯកសារចម្លង ឬ ថតចម្លងពីគេ គរុនិស្សិតនោះនឹងត្រូវបានបញ្ឈប់ពីការ ប្រឡងភ្លាម ហើយត្រូវបានពិន្ទុសូន្យ ។
- ពេលប្រឡង បើមានគរុនិស្សិតណាម្នាក់អវត្តមានក្នុងការប្រឡង គរុនិស្សិតនោះនឹងត្រូវបានពិន្ទុសូន្យលើ មុខវិជ្ជានោះ ហើយគរុនិស្សិតនោះត្រូវបានបញ្ឈប់ពីការសិក្សា ។
- គរុនិស្សិតទាំងឡាយណា ដែលបានបោះបង់ចោលការប្រឡងដោយគ្មានការអនុញ្ញាតច្បាប់លើមុខវិជ្ជាណាមួយ មុខវិជ្ជា នោះត្រូវបានពិន្ទុសូន្យ ហើយគរុនិស្សិតនោះត្រូវបានបញ្ឈប់ពីការសិក្សា។
- គរុនិស្សិតណាដែលអវត្តមានមិនបានប្រឡងលើមុខវិជ្ជាណាមួយដោយគ្មានការអនុញ្ញាត្តច្បាប់ត្រឹមត្រូវ គរុនិស្សិតនោះ អាចប្រឡងឡើងវិញ ដែលរៀបចំដោយវិទ្យាស្ថាន ។
កម្មសិក្សាគរុកោសល្យ
គរុនិស្សិត ត្រូវចុះធ្វើកម្មសិក្សាតាមគ្រឹះស្ថានសិក្សានានាជាដាច់ខាត តាមកាលកំណត់របស់វិទ្យាស្ថាន ករណីគ្មាន ពិន្ទុកម្ម សិក្សា ឬអវត្តមាន គរុនិស្សិតនោះមិនត្រូវបានអនុញ្ញាតឱ្យសិក្សាបន្ត និងធ្វើការប្រឡងបញ្ចប់ការសិក្សាឡើយ ។
ការប្រឡងបញ្ចប់ការសិក្សា
ការប្រឡងបញ្ចប់ការសិក្សា នឹងត្រូវរៀបចំឡើងនៅចុងវគ្គសិក្សា ដោយមានដាក់ពាក្យសុំប្រឡងតាមការកំណត់ របស់វិទ្យាស្ថាន ។
គរុនិស្សិតដែលត្រូវបានអនុញ្ញាត្តឱ្យចូលប្រឡងបញ្ចប់ការសិក្សា លត៉្រាះតែបានបំពេញនូវលក្ខណវិនិច្ឆ័យដូចខាង ក្រោមៈ
- បានបំពេញបែបបទប្រឡង ដែលវិទ្យាស្ថានបានកំណត់សព្វគ្រប់មុនពេលប្រឡង ។
- បានសម្រេចជោគជ័យ ក្នុងការប្រឡងលើគ្រប់មុខវិជ្ជា ដែលវិទ្យាស្ថានបានកំណត់ ។
- បានបំពេញកម្មសិក្សាគរុកោសល្យពេញលេញ ។
វិញ្ញាសាប្រឡង មានវិញ្ញសាសរសេរ ឬ វិញ្ញាសសារួផ្ទាល់មាត់ ។ គរុនិស្សិតដែលត្រូវបានប្រកាសថា ជាប់ជាស្ថាពរលុះត្រាតែការប្រឡងបញ្ចប់ការសិក្សា ទទួលបានលទ្ធផលចាប់ ពី ៥០ ភាគរយឡើងទៅ ។ គរុនិស្សិតណា ដែលអវត្តមាននៅពេលប្រឡងបញ្ចប់ការសិក្សា លើមុខវិជ្ជាណាមួយដោយគ្មានច្បាប់ មុខវិជ្ជានោះ ត្រូវបានពិន្ទុសូន្យ ហើយលទផ្ធលនៃការប្រឡងចាត់ទុកថាធ្លាក់។ តែបើអវត្តមានដោយមានច្បាប់ និងមានមូលហេតុ ត្រឹមត្រូវ លទ្ធផលនៃការប្រឡងបញ្ចប់ការសិក្សាទុកជូនគណៈកម្មការប្រកាសលទ្ធផលជាអ្នកសម្រេច ។