វិស្វកម្មអគ្គិសនី

២ ឆ្នាំ កន្លះ (សិក្សាពេញម៉ោង និងក្រៅម៉ោង ចំនួន ១២០ ក្រឌីត)

វិស្វករអគ្គិសនីមនាអាទិភាពខ្ពស់ក្នុងសង្គម ដែលមានបច្ចេកវិទ្យាទំនើបសព្វថ្ងៃ ដោយសារពួកគេមានចំណេះដឹង និងជំនាញ ភាពប៉ិនប្រសប់ខាងផ្នែកអេឡិចត្រូនិច គ្រឿងស្វ័យប្រតិកម្ម និងបច្ចេកវិទ្យាកុំព្យូទ័រ ។និស្សិតដែលបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា វិស្វកម្មអគ្គិសនី អាចរកការងារបានក្នុងវិស័យខ្សែភ្លើង ទ្រឹស្តីព័ត៌មាន ឬក៏ទទួល បាននូវជំនាញ ច្បាស់លាស់ ផ្នែកខាងគ្រឿងអេឡិចត្រូនិចតូចៗ, វិស្វកម្មជីវឱសថសាស្ត្រ ការបង្កើត ប្រព័ន្ធឌីជីថល ឬក៏ Microwave និង វិស្វកម្មតម្លើងបង្គោលអង់តែនផ្សេងៗ ។ កម្មវិធីថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី ផ្តល់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការ រចនាបណ្តាញ អគ្គិសនីក្នុងអគារ និស្សិតនឹងទទួលបាននូវ ចំណេះដឹង ចំណេះធ្វើ ផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា មេកានិចសម្រាប់ វិស្វកម្ម សៀគ្វីអគ្គិសនី កម្មវិធីកុំព្យូទ័រ និង Thermodynamics ។ កម្មវិធីផ្តល់នូវបទពិសោធន៍ការងារជាក់ស្តែង ក៏ដូចជាទ្រឹស្តី ដែលតម្រូវឱ្យសិស្សមានជំនាញ ដែល ទីផ្សារប្រកូតប្រជែងត្រូវការ ហើយក៏ដើម្បីស្វែងរកការងារក្នុងវិស័យផលិតកម្មអេឡិចត្រូនិច ក៏ដូចជាជំនាញអនុវត្តគ្រប់ប្រភេទខាងផ្នែកទំនាក់ទំនង និងអង្គការរៀបចំព័ត៌មាន។

Image
Image


មុខវិជ្ជាសិក្សា

 • គណិតវិទ្យាសម្រាប់វិស្វកម្ម
 • រង្វាស់វិស្វកម្ម
 • បង្កើតកម្មវិធីកុំព្យូទ័រ
 • ថាមពលបង្កើតជាថ្មី
 • Logic and Sequential
 • សៀគ្វីអគ្គិសនី
 • ភាសាអង់គ្លេសបច្ចេកទេស
 • Analog and Digital Filter
 • Micro Processor
 • ឧបករណ៍ឧស្សាហកម្ម
 • អេឡិចត្រូនិច
 • ថាមពលអេឡិចត្រូនិច
 • មេកានិចអគ្គិសនី
 • Electrical Mechanic
 • ប្រសិទ្ធិភាពប្រព័ន្ធបំភ្លឺ និងប្រព័ន្ធបំភ្លឺដោយថ្ងៃ
 • វិភាគសៀគ្វីអគ្គិសនី
 • Electromagnetic Fiend and Wave
 • Driver
 • ការការពារប្រព័ន្ធថាមពលអគ្គិសនី
 • សុវត្ថិភាពវិស្វកម្ម
 • ប្រព័ន្ធចែកចាយថាមពល
 • Transmission Line
 • ខ្សែចម្លង
 • អគ្គិសនីក្នុងតំបន់ជនបទ និងតំបន់ដាច់ស្រយាល
 • វិភាគប្រព័ន្ធថាមពល និងការរចនា
 • សេដ្ឋកិច្ចក្នុងថាមពលសម្រាប់អគារខ្ពស់ៗ និងអគារមធ្យម
 • High Rise Building
 • រោងជាងសិក្សាអំពីបញ្ហា
 • ទំនាក់ទំនងថាមពល
 • ប្រព័ន្ធវិស្វកម្មទូរគមនាគមន៍
 • សារណាបញ្ចប់ការសិក្សា

ឱកាសការងារ

និស្សិតនៃវិទ្យាស្ថាន NTTI បញ្ចប់ការសិក្សាដែលមានការអប់រំល្អ ទាំងចំណេះដឹងមូលដ្ឋាន និងជំនាញវិជ្ជាជីវៈ ដើម្បីឱ្យក្លាយជាវិស្វករស៊ីវិលដែលមានគុណភាពខ្ពស់សម្រាប់តម្រូវការនៃសង្គម។