ថ្នាក់ជាន់ខ្ពស់បច្ចេកទេសម៉ាស៊ីនត្រជាក់


រយៈពេល ២ ឆ្នាំ សិក្សាពេញម៉ោង និងក្រៅម៉ោង

ស្តង់ដារនៃការរស់នៅរបស់ប្រជាជននៅក្នុងទីក្រុងសព្វថ្ងៃមានការកើនឡើង ដូច្នេះយើងសង្កេតឃើញថា តម្រូវការ ម៉ាស៊ីនត្រជាក់ក្នុងផ្ទះ រថយន្ត និង ទូទឹកកក សម្រាប់រក្សាម្ហូបអាហារប្រចាំថ្ងៃ ក៏មានការកើនឡើងដែរ ហេតុដូចនេះ សេវាកម្មជួសជុល និងថែ រក្សាបរិក្ខារត្រជាក់ត្រូវបានដំណើរការឡើង ដើម្បីផ្គត់ផ្គង់ទីផ្សារការងារជួសជុល និង ថែរក្សាឧបករណ៍ទាំងអស់នោះ។

ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងផ្នែកសេវាកម្មជួសជុលបរិក្ខារត្រជាក់ និស្សិតនឹងមានសមត្ថភាព ៖

  • ប្រើប្រាស់ឧបករណ៍ច្បាស់លាស់ដើម្បីជួសជុល តម្លើង និងរក្សាគ្រឿងបរិក្ខារត្រជាក់
  • តម្លើង រក្សា និងជួសជុលម៉ូទ័រ Compressor Condenser Evaporator
  • រចនាប្រព័ន្ធភ្លើងបំភ្លឺក្នុងអគារ
  • តម្លើង ជួសជុល និងរក្សាប្រព័ន្ធម៉ាស៊ីនត្រជាក់
  • វិភាគ និងវាយតម្លៃដំណោះស្រាយបញ្ហា
  • រៀបចំ និងតម្លើងបន្ទប់ត្រជាក់
  • តម្លើង ជួសជុល និងថែរក្សាប្រព័ន្ធបន្ទប់ត្រជាក់
  • ប៉ាន់ប្រមាណតម្រូវការថាមពលអគ្គិសនីក្នុងអគារ
  • តម្លើង ជួសជុល និងថែរក្សាម៉ាស៊ីនត្រជាក់រថយន្ត
  • តម្លើង ជួសជុល និងថែរក្សាប្រព័ន្ធទឹកត្រជាក់
  • តម្លើង ជួសជុល និងថែរក្សាម៉ាស៊ីនត្រជាក់
Image
Image


មុខវិជ្ជាសិក្សា

  • គណិតវិទ្យា
  • គំនូបច្ចេកទេស
  • ភាសាអង់គ្លេសបច្ចេកទេស
  • Electro Technique
  • មូលដ្ឋានគ្រក៉ឹះព្យូំទ័រ
  • មេកានិចបច្ចេកទេស
  • មូលដ្ឋានគ្រឹះអេឡិចត្រូនិច
  • Hydraulic and Pneumatic
  • ជួសជុល និង ថែរក្សាទូទឹកកក
  • សំណង់បន្ទប់ត្រជាក់
  • ពាណិជ្ជកម្ម និង ឧស្សាហកម្ម ACR
  • Atomization devices of ACR
  • Thermal of Air conditioning and Refrigerator
  • សហគ្រិនភាព
  • Interpreting plan of Air-Con
  • ជួសជុល និងថែរក្សាម៉ាស៊ីនត្រជាក់
  • Window room Air-con services and Maintenance
  • Split room Air-con services and Maintenance
  • Automotive room Air-con services and Maintenance
  • រោងជាង
  • និក្ខេបបទ + ការហាត់ការងារ + ប្រឡងបញ្ចប់

ឱកាសការងារ

  • បង្កើតអាជីវកម្ម ជួសជុល និង ថែរក្សាគ្រឿងបរិក្ខារត្រជាក់
  • បន្តការសិក្សាឆ្នាំទី ៣ កម្រិតបរិញ្ញាបត្រនៅ វិទ្យាស្ថានក្នុង មុខវិជ្ជាដូចគ្នា និង នៅតាមគ្រឹះស្ថានសិក្សាដ៏ទៃ
  • ធ្វើការតាមបណ្តាក្រុមហ៊នុឯកជន ស្ថាប័នរដ្ឋ អង្គការ រោងចក្រ សហគ្រាស និង កន្លែងដទៃ ផ្សេងៗទៀត ដែលត្រូវការ
  • ប្រឡងចូលសិក្សាវគ្គបណ្តុះបណ្តាលគ្រូបេច្ចកទេសកម្រិតមូលដ្ឋាន នៅវិទ្យាស្ថាន (ចូលក្របខ័ណ្ឌរដ្ឋ)
  • មានសិទ្ធិប្រឡង ចូលធ្វើជាមន្ត្រីរាជការ ក្នុងផ្នែកដែលពាក់ព័ន្ធនឹង ជំនាញអគ្គិសនីដូចជា ក្រសួងឧស្សាហកម្ម អគ្គិសនីកម្ពុជា