នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានអញ្ជើញជាអធិបតីបើកកម្មវិធី បណ្តុះបណ្តាលអន្តរជាតិ ស្តីពីជំនាញឯកទេសប្រព័ន្ធប្រតិបត្តិការណ៍ BIM ឆ្នាំ២០២៤ `2024 International BIM Specialist Training Program ` ។ វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពី សិក្ខាកាមជា សាស្រ្តាចារ្យរបស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេលទេស សាស្រ្តាចារ្យមកពី NPIC និងPPI បុគ្គលិកក្រុមហ៊ុនសំណង់ចិន និងនិស្សិតចូលរួមសរុបចំនួន ៦២រូប។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ចំណេះដឹង ជំនាញ លើការប្រើប្រាស់ កម្មវិធី REVIT និងNavisworks លើការគ្រប់គ្រងសំណង់បើបទំនើប។ កម្មវិធីនេះជាកម្មវិធីសហការរួមគ្នាមួយរបស់វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស NTTI និងសាលា Guangxi Polytechnic of Construction ,(GXPC ) លើកម្មវិធីបណ្តុះបណ្តាលរួមគ្នា។
post date: 2024-12-02