ព្រឹកថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចកទេស បានរៀបចំទទួលស្វាគមន៍គណៈកម្មការចុះត្រួតពិនិត្យឯកទេសជំនាញ និងពិភាក្សាផ្ទាល់លើជំនាញឯកទេសកម្ម ក្រោមអធិបតីភាព ឯកឧត្តម ឡា វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្ត្រាចារ្យ និងបុគ្គលិកវិទ្យាស្ថាន NTTI។