ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតបច្ចេកទេស និងសិក្ខាកាមC1សិក្សាវេនយប់។

Image
Image
Image
Image
Image
Image
Image
Image
Image

ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតបច្ចេកទេស និងសិក្ខាកាមC1សិក្សាវេនយប់។

NTTi-ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ពិធីសំណេះសំណាលជាមួយនិស្សិតបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស រួមជាមួយមន្រ្តីរាជការ សាស្រ្តាចារ្យ និស្សិត និងសិក្ខាកាមC1 ចំនួន ១,០៦៥រូប។

ក្នុងគោលបំណង ដើម្បីចែករំលែក ចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ក្នុងសិក្សាប្រកបដោយគុណតម្លៃ រួមទាំងបរិបទសង្គម សម្រាប់ជម្រុញលើកទឹកចិត្តដល់យុវជន ក្នុងការស្វែងយល់បន្ថែមលើជំនាញបច្ចេកទេស និងវិជ្ជាជីវ: របស់ខ្លួន

រួមទាំងពង្រឹងលើជំនាញទន់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមនាយក បានផ្តល់បទបង្ហាញស្តីពី សុជីវធម៌ សីលធម៌ និងគុណធម៌ ក្នុងការរស់ប្រចាំថ្ងៃ ដើម្បីអភិវឌ្ឍន៍ផ្នត់គំនិត ការច្នៃប្រឌិត និងឥរិយាបទ ស្របតាមយុគសម័យឌីជីថល ពិសេសបានផ្សព្វផ្សាយជំនាញបច្ចេកទេស និងវិជ្ជាជីវៈC1 សម្រាប់ជួយយុវជន 1,5លាន ដល់សិស្ស និងសិក្ខាកាមC1 ដើម្បីសហការ និងជួយផ្តល់ព័ត៌មានវគ្គសិក្

post date: 2024-09-04

NTTI Hot News

វគ្គសិក្សាថ្មីសូមស្វាគមន៍ សិស្ស និស្សិត និងសិក្ខាកាមមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅ វិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស (NTTI) សិក្សាដោយឥតបង់ថ្លៃ សម្រាប់ថ្នាក់ C1-(1.5M) ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម ២៨ម៉ឺនរៀលក្នុង១ខែសម្រាប់អ្នកមានបណ្ណ វិទ្យាស្ថានទទួលចុះឈ្មោះចាប់ពីពេលនេះតទៅ វគ្គថ្មីC1នឹងចូលរៀននៅថ្ងៃទី២មករា ឆ្នាំ២០២៥ខាងមុខនេះ។ អសយដ្ឋាន ស្ថិតនៅខាងក្រោយវត្តទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ទំនាក់ទំនងលេខទូរសព្ទ ០១២ ៩៥០ ៧៧១ / ០១៥ ៧៥៥ ០០១ / ០១៦ ៧៨៦ ៥២៨ / ០៩៣ ៦៨០ ៦៧០ / ០១១ ៦៦៦ ២២៦