ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកNTTi ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្រ្តាចារ្យ និស្សិត និងសិក្ខាកាមC1 នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានអញ្ជើញចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
NTTi-ព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ និស្សិត និងសិក្ខាកាមC1 បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយច្រៀងចម្រៀងបទ «នគររាជ» និងច្រៀងបទ «ពង្សាវតារខ្មែរ» ដោយផ្ទាល់រួមគ្នា។
នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានរៀបចំកម្មវិធីគោរពទង់ជាតិ ចំនួន ២លើក ក្នុង១សប្តាហ៍ ដែលត្រូវធ្វើឡើងជារៀងរាល់ម៉ោង ៧៖២០នាទីព្រឹកថ្ងៃចន្ទ និងរៀងរាល់ម៉ោង ៥៖00នាទីល្ងាចថ្ងៃសុក្រ៕
post date: 2024-09-04