ឯកឧត្ដមបណ្ឌិត យ៉ោក សុទ្ធី នាយកNTTI បានអញ្ជើញដឹកនាំដំណើរការកម្មវិធីវេទិកាស្តីពីការលើកកម្ពស់ភាពជាដៃគូរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន ក្រោមគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) ដែលរៀបចំឡើងនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) និងសហការដោយវិទ្យាស្ថាន NTTI, ITI, PPI និង NIEI៖
1-វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI)។
2-វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម(ITI)។
3-វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ(PPI)។
4-វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI)។
នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដំណើរការបើកវេទិកាស្តីពីការលើកកម្ពស់ភាពជាដៃគូរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន ក្រោមគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) ក្រោមអធីបតីភាពលោកស្រី យឹម ពេជ្រម៉ាលីកា អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជាប្រធានគ្រប់គ្រងគម្រោង ជំនាញសម្រាប់ការប្រកួតប្រជែង (Skill for Competitiveness-S4C) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អ.ប.វ. និងជានាយកគម្រោង ជំនាញសម្រាប់ការ
post date: 2024-07-11