នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានអញ្ជើញអមដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពិនិត្យ និងវាយតម្លៃអគារកំពុងសាងសង់នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងមានសមាសភាពអញ្ជើញចូលរួមមាន ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកTVET រួមជាមួយឯកឧត្តមនាយកនៃគ្រឹះស្ថាTVET ITI PPI និងNIEI និងមានសមាសភាពថ្នាក់ដឹកនាំជាច្រើនរូបទៀត៕
post date: 2024-05-29