​​​​​​​​​​

កម្មវិធីបណ្តុះបណ្តាលគ្រូបច្ចេកទេសវិជ្ជាជីវៈ

ក្រោមគោលដៅអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវ កសាង និងអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្តល់ជំនាញបច្ចេកទេសជាក់លាក់ ហេតុដូចនេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលគ្រូបច្ចេកទេស វិជ្ជាជីវៈ ទាំងកម្រិតឧត្តម និង មូលដ្ឋាន ដល់ វិទ្យាស្ថានជាតិបណ្តុះ បណ្តាលបច្ចេកទេស ដោយមានទំនួលខុសត្រូវក្នុងការជ្រើសរើស សិស្ស-និស្សិត ដែលបញ្ចប់ថ្នាក់មហាវិទ្យាល័យ នៅតាមបណ្តា រាជធានី-ខេត្ត និងក្រុងនានា ដើម្បីយកមកធ្វើការបណ្តុះបណ្តាល គរុកោសល្យឱ្យក្លាយទៅជាគ្រូបច្ចេកទេសវិជ្ជាជីវៈអាជីព។ កាតព្វកិច្ច ប្ចណ្តុះបណ្តាលគ្រូបច្ចេកទេសនេះ គឺសម្រាប់បែង ចែក ទៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមបណ្តា រាជធានី-ខេត្ត និងក្រុងនានា ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងត្រូវការគ្រូបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ធ្វើការ បណ្តុះបណ្តាលជំនាញដល់ សិស្ស និស្សិត និងប្រជាជនខ្មែរជំនាន់ក្រោយៗ ក្លាយជាធនធានសម្រាប់កសាង និងអភិវឌ្ឍន៍បន្ត ពិសេសដើម្បីរកចំណូលសម្រាប់គ្រួសារ និងសហគមន៍ ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍន៍ និងការសាងប្រទេសជាតិ និងអភិវឌ្ឍន៍ធនធានមនុស្សជាក់លាក់ ដែលប្រកបដោយសមត្ថភាព លទ្ធភាព និងគុណភាព ក្នុងការស្វែងរកការងារ។ វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសទាំងពីរកម្រិត ឧត្តម និងមូលដ្ឋាន (វគ្គអាហារូបករណ៍ឦ ត្រូវបានផ្តើមប្រកាសឱ្យធ្វើជ្រើសរើសចាប់ពីឆ្នាំ ២០០១ រហូតមកដល់បច្ចុប្បន្ន ក្នុងគោលដៅអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ អាជីពគ្រូបង្រៀន ដើម្បីពង្រឹងធនធានមនុស្ស ស្របតាមទីផ្សារការងារបច្ចុប្បន្ន និងអនាគត

គោលបំណងរបស់វគ្គសិក្សា

 -ប្រើប្រាស់វិធីសាស្ត្របង្រៀនបានត្រឹមត្រូវតាម និយាមគរុកោសល្យ
 -បង្កើត និងអភិវឌ្ឍន៍សម្ភារៈឧបទ្ទេសបង្រៀនស្របតាមមេរៀន និង តម្រូវការរបស់សិស្ស
 -ប្រើប្រាស់ច្បាប់គរុកោសល្យបានត្រឹមត្រូវក្នុងការអប់រំបណ្តុះបណ្តាលសិស្ស
 -រៀបចំផែនការបង្រៀនតាមអត្ថន័យរបស់មេរៀន និងតាមចំណេះដឹងរបស់សិស្ស
 -បង្រៀន និងគ្រប់គ្រង ថ្នាក់ប្រកបដោយប្រសិទ្ធិភាព និងត្រឹមត្រូវតាមវិជ្ជាជីវៈ ជាគ្រូបង្រៀនច្បាស់លាស់
 -កំណត់តម្លៃសីលធម៌វិជ្ជាជីវៈជាគ្រូបង្រៀន
 -អប់រំចិត្តសាស្ត្រដល់សិស្ស(ជំនាញស្វែងយល់តម្រូវការ និងទំនោរចិត្តរបស់អ្នកសិក្សា )
 -បណ្តុះបណ្តាលសិក្ខាកាមប្រកបដោយសមត្ថភាព ប្រសិទ្ធិភាព ជំនាញ និងភាពប៉ិនប្រសប់
 -អប់រំចិត្តអោយជៀសវាងបទឧក្រិដ្ឋផ្សេងៗ

នាយកវិទ្យាស្ថាន
ឈ្មោះ ឯកឧត្តម យ៉ោក សុទ្ធី
ទូរស័ព្ទៈ ០១២ ៦៦៧ ៧៥៣
អ៊ីម៉ែលៈ yok.sothy@ntti.edu.kh

នាយករងរដ្ឋបាល និងហិរញ្ញវត្ថុ
ឈ្មោះ ឯកឧត្តម ឆ ខេមរិន្ទ
ទូរស័ព្ទៈ ០១២ ៣០០ ០៦០
អ៊ីម៉ែលៈ
khemrin@ntti.edu.kh

នាយករងអប់រំ
ឈ្មោះ ឯកឧត្តម ម៉ុម សូម៉ាច
ទូរស័ព្ទៈ ០១២ ៧៧២ ៨២៨
អ៊ីម៉ែលៈ
mom_somach@yahoo.com

នាយិការងសិក្សា
ឈ្មោះ លោកជំទាវ ហែម សុខច័ន្ទ
ទូរស័ព្ទៈ ០១២ ៨៥៩ ៩០១
អ៊ីម៉ែលៈ
sokchan@ntti.edu.kh

FIND US ON FACEBOOK

LANGUAGE