១.វគ្គសិក្សាឆ្នាំថ្មី ២០១៨-២០១៩ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាញព័ត៌មានវិទ្យា បញ្ចុះតម្លៃ៥០% សម្រាប់និស្សិតដែលបានចុះឈ្មោះចំនួន១០នាក់ដំបូង និង៤០% សម្រាប់និស្សិតដែលបានចុះឈ្មោះចំនួន១០នាក់បន្ទាប់  បញ្ចុះតម្លៃ៣០% សម្រាប់និស្សិតនារីរយ​ៈពេល៤ឆ្នាំកន្លះ។ ២.ការជ្រើសរើស និងទទួលពាក្សសុំចូលរៀនសម្រាប់និស្សិតថ្មី  ឆ្នាំទី១ លើកទី១ ចូលរៀនថ្ងៃទី០៥ ខែវិច្ឋិកា ឆ្នាំ២០១៨  លើកទី២ ថ្ងៃទី១៩ ខែវិច្ឋិកា ឆ្នាំ២០១៨   ៣. សម្រាប់និស្សិតឆ្នាំទី II, III, IV  ចូលរៀនថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨  ៤. សម្រាប់និស្សិតឆ្នាំទី III, Master+ត្រៀម ចូលរៀនថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨  ៥.អបអរសាទរពិធីទទួលវិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដាអន្តរជាតិISO 9001:2015 ដល់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបចេ្ចកទេស។

​​​​​​​​​​

អនុបណ្ឌិត វិស្វកម្មអគ្គិសនី

ម៉ាស្ទ័របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី ( រយៈពេល ០២ឆ្នាំ សិក្សាក្រៅម៉ោង ចំនួន ៦០ក្រេឌីត )

ថ្នាក់ម៉ាស្ទ័របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី បណ្តុះបណ្តាលនិស្សិតលើជំនាញទំនាក់ទំនង និងភាពជាអ្នកដឹកនាំដែល ចាំបាច់សម្រាប់ អាជីពជាវិស្វករអគ្គិសនី។ និស្សិតកម្រិតម៉ាស្ទ័របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី នឹងទទួលបានការ បណ្តុះបណ្តាល ជំនាញឈានមុខគេ ខាងផ្នែកគណិតវិទ្យា វិទ្យាសាស្ត្រ ការសម្រេចចិត្ត និងដំណោះស្រាយបញ្ហា ។ ពួកគេនឹងក្លាយ ជាអ្នកជំនាញការខាងផ្នែកសេវាកម្ម បច្ចេកវិទ្យា និងអភិវឌ្ឍន៍ ជំនាញការរចនា និងកសាងអគារ ដែលបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗ ដើម្បីធ្វើការជាមួយ ស្ថាបត្យករក្នុងការរចនា អគារផ្សេងៗ។ ក្នុងនាមជាអ្នកវិស្វករអគ្គិសនី អ្នកនឹងរួមចំណែកក្នុងក្រុមគាំទ្រការសម្រេចចិត្តដែលផ្តោត សំខាន់លើ ដំណោះស្រាយបញ្ហា និងវិធីសាស្ត្រអង្កេតសម្រាប់ដោះស្រាយបញ្ហា។ និស្សិតទាំងអស់នឹងបង្កើនជំនាញភាពជាអ្នក ដឹកនាំរបស់ពួកគេ ហើយនឹងក្លាយជាអ្នកដឹកនាំ ក្រុមដែលមានសមត្ថភាពប្រឹក្សាជាដៃគូក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហា។ និស្សិតដែលបញ្ចប់ថ្នាក់ម៉ាស្ទ័របច្ចេកវិទ្យា សមត្ថភាពផ្នែកជំនាញទំនាក់ទំនងតាមរយៈផ្ទាល់ និងតាមរយៈលិខិត នឹងត្រូវបានពង្រឹង ហើយអ្នកនឹងមានការអភិវឌ្ឍន៍ផ្នែកការងារ បច្ចេកទេសក្នុងវិស័យរបស់អ្នក។ មូលដ្ឋានគ្រឹះនៃអាជីពរបស់អ្នក គឺជាសមត្ថភាពរបស់អ្នក ក្នុងការធ្វើការជាក្រុម។ ក្នុងការជ្រើសរើស ស្វែងរកសញ្ញាបត្រថ្នាក់ម៉ាស្ទ័របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី អ្នកនឹងស្ថិតនៅក្នុងតម្រូវការ និងផលកម្រៃខ្ពស់។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំនឹងមានសារៈសំខាន់ក្នុងការរក្សាបរិយាកាសការងារខ្ពស់ ដោយអាស្រ័យលើបំលាស់ប្តូរ ញឹកញាប់ក្នុងបច្ចេកទេសឧស្សាហកម្ម ។ និស្សិតដែលបញ្ចប់ការសិក្សាក្នុងវិស័យវិស្វកម្មអគ្គិសនី អាចស្វែងរការងារក្នុងមុខ តំណែងអ្នកដឹកនាំក្នុងជួររដ្ឋាភិបាល អ្នកស្រាវជ្រាវ និងការប្រកបអាជីវកម្មផ្នែកបច្ចេកទេស ។

ផែនការមេសម្រាប់កម្មវីធីថ្នាក់ម៉ាស្ទ័របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី " ការគ្រប់គ្រងប្រព័ន្ធថាមពល (PSM) " (រយៈពេល ២ឆ្នាំ)

ល.រ មុខវិជ្ជាសិក្សា
គំនិតរចនាប្រព័ន្ធអគ្គិសនីសម្រាប់អគារមធ្យម និងអគារខ្ពស់
ការគ្រប់គ្រងថាមពលអគ្គិសនី
បង្កើតប្រព័ន្ធអគ្គិសនីនៅទីជនបទ
បច្ចេកវិទ្យា និងធនធានថាមពល
ការរៀបចំថវិកា និងការគ្រប់គ្រងបំរើបំរាស់ថាមពល
វិភាគប្រព័ន្ធថាមពល
ការរចនា និងប្រតិបត្តិការប្រព័ន្ធថាមពល
ការប៉ាន់ប្រមាណ និងវិភាគតម្រូវការថាមពល
Photo voltaic and Hybrid Power Management and Design
១០ ប្រព័ន្ធថាមពលអគ្គិសនី
១១ Demand-Side Management
១២ ការអភិវឌ្ឍន៍ និងវាយតម្លៃគម្រោងថាមពល
១៣ Power System Optimization
១៤ Efficient Lighting and Day lighting
១៥ Electricity Economic and Planning
១៦ និក្ខេបបទ

នាយកវិទ្យាស្ថាន
ឈ្មោះ ឯកឧត្តម យ៉ោក សុទ្ធី
ទូរស័ព្ទៈ ០១២ ៦៦៧ ៧៥៣
អ៊ីម៉ែលៈ yok.sothy@ntti.edu.kh

នាយករងរដ្ឋបាល និងហិរញ្ញវត្ថុ
ឈ្មោះ ឯកឧត្តម ឆ ខេមរិន្ទ
ទូរស័ព្ទៈ ០១២ ៣០០ ០៦០
អ៊ីម៉ែលៈ
khemrin@ntti.edu.kh

នាយករងអប់រំ
ឈ្មោះ ឯកឧត្តម ម៉ុម សូម៉ាច
ទូរស័ព្ទៈ ០១២ ៧៧២ ៨២៨
អ៊ីម៉ែលៈ
mom_somach@yahoo.com

នាយិការងសិក្សា
ឈ្មោះ លោកជំទាវ ហែម សុខច័ន្ទ
ទូរស័ព្ទៈ ០១២ ៨៥៩ ៩០១
អ៊ីម៉ែលៈ
sokchan@ntti.edu.kh

FIND US ON FACEBOOK

LANGUAGE