ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានអញ្ជើញចូលរួមជាអធិបតី

NTTI-ព្រឹកថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១
ឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី៖ “ការលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញលើការតំហែទាំប្រព័ន្ធអគ្គិសនី កម្រិត៣” សម្រាប់បណ្តុះបណ្តាលលើជំនាញអ្នកវាយតម្លៃ  ដែលដើរតួនាទីសំខាន់ជាគោលដៅចម្បងមួយក្នុងការពង្រឹងសមត្ថភាព បច្ចេកទេស ចំណេះដឹង កិច្ចសហប្រតិបត្តិការ មិត្តភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលនឹងសម្រេចឲ្យបាននូវ៖
-ការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឲ្យស្របតាមតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។
-ការបង្កើនលទ្ធភាពទទួលបាន ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយសីលធម៌ និងសមធម៌ សម្រាប់ការបង្កើតការងារល្អប្រសើរ។
-ការលើកទឹកចិត្ត ភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីកៀងគរធនធានពីភាគីពាក់ព័ន្ធ ឲ្យចូលរួមក្នុង ការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
-ការលើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
 

Director of NTTI
Name: H.E. Yok Sothy, Ph.D.
Mobile: 012 667 753
Email: yok.sothy@ntti.edu.kh

Deputy Director of Admin and Finance
Name: Mr.Meas Sarith
Mobile: 012 567 651
Email:
meas_sarith@ntti.edu.kh

Deputy Director of Education
Name: Mr. Mom Somach
Mobile: 012 772 828
Email:
mom_somach@yahoo.com

Deputy Director of Academic Affair
Name: Mrs. Hem Sokchan
Mobile: 012 859 901
Email:
sokchan@ntti.edu.kh

FIND US ON FACEBOOK

LANGUAGE