ឯកឧត្តម យ៉ោក សុទ្ធី នាយកNTTi និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំចំប៉ា និងសហការី បានអញ្ជើញចូលរួមពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១

តាកែវ-ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម យ៉ោក សុទ្ធី នាយកNTTi និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំចំប៉ា និងសហការី បានអញ្ជើញចូលរួមពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នៅវិទ្យាល័យហ៊ុនសែនចំប៉ា បឋមសិក្សាចំប៉ា បឋមសិក្សាជ្រយ បឋមសិក្សាបាន្លួង និងបឋមសិក្សាឬស្សីថ្មី ដែលមានសិស្ស-សានុសិស្សសរុបចំនួន 1,428នាក់ ក្នុងនោះសិស្សពូកែជាប់ចំណាត់ថ្នាក់ចំនួន 104នាក់ ស្ថិតក្នុងឃុំចំប៉ា ស្រុកព្រៃក្បាស ខេត្តតាកែវ ដែលបាននាំយកអំណោយជាសម្ភារសិក្សា អំពូលសឡា និងថវិកាជួសជុលដំបូលសាលាមួយចំនួន ដោយបានប្រើប្រាស់ថវិកាសរុបចំនួន 9,226,400៛ (ប្រាំបួនលាន ពីររយម្ភៃប្រាំមួយពាន់ បួនរយរៀលគត់) ដើម្បីអបអរសាទរបវេសនកាលថ្មី ឆ្នាំសិក្សាថ្មី២០២០-២០២១ និងជូនពរក្នុងឱកាសថ្មី ឆ្នាំសកល២០២១ សូមទទួលបាននូវជោគជ័យក្នុងការងារ និងសុខភាពល្អ ឯកឧត្តមក៏បានរំលឹកផងដែរក្នុងការគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារ វីរុស កូវីដ-១៩ ដោយត្រូវរក្សាអនាម័យរៀងៗខ្លួន រក្សាគម្លាត ពាក់ម៉ាស លាងដៃជាមួយអាល់កុល ជេល និងសាប៊ូ ដល់សិស្ស-សានុសិស្ស សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ គ្រូដឹកនាំ និងប្រជាជនក្នុងឃុំចំប៉ាទាំងអស់ ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា និងសូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Director of NTTI
Name: H.E. Yok Sothy, Ph.D.
Mobile: 012 667 753
Email: yok.sothy@ntti.edu.kh

Deputy Director of Admin and Finance
Name: Mr.Meas Sarith
Mobile: 012 567 651
Email:
meas_sarith@ntti.edu.kh

Deputy Director of Education
Name: Mr. Mom Somach
Mobile: 012 772 828
Email:
mom_somach@yahoo.com

Deputy Director of Academic Affair
Name: Mrs. Hem Sokchan
Mobile: 012 859 901
Email:
sokchan@ntti.edu.kh

FIND US ON FACEBOOK

LANGUAGE