​​​​​​​​​​

ការប្រឡង

ការប្រឡងឆមាស

គរុនិស្សិតដែលត្រូវបានអនុញ្ញាតឱ្យចូលប្រឡងឆមាសបាន លុះត្រាតែ

គរុនិស្សិតនោះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបានបំពេញគ្រប់កិច្ចការដែលវិទ្យាស្ថាន និងសាស្ត្រាចារ្យ ដាក់ឱ្យធ្វើមានដូចជា ៖ ការងារស្រាវជ្រាវ
ការងារចងក្រងឯកសារកម្មវិធី ការងារផលិតផលសម្ភារៈឧបទ្ទេស បង្រៀន... ៘
ឈប់ឥតច្បាប់ តិចជាង ១ /៥ នៃចំនួនម៉ោងសិក្សាក្នុងឆមាស
ឈប់មានច្បាប់ តិចជាង ១ /៣ នៃចំនួនម៉ោងសិក្សាក្នុងឆមាស
ឈប់មានច្បាប់ និង ឥតច្បាប់ តិចជាង ១ /៤ នៃចំនួនម៉ោងសិក្សាក្នុងឆមាស
លទ្ឋផលប្រឡងដែលបានតិចជាង ៥០ភាគរយ នៃមុខវិជ្ជានីមួយៗត្រូវបានចាត់ទុកថាធ្លាក់ ។
គ្រប់ការត្រួតពិនិត្យ និង ការប្រឡងឆមាស ត្រូវបានពិន្ទុពី ០ ដល់ ១០០ ។
ពេលប្រឡង បើមានគរុនិស្សិតណាម្នាក់បើកឯកសារចម្លង ឬ ថតចម្លងពីគេ គរុនិស្សិតនោះនឹងត្រូវបានបញ្ឈប់ពីការ ប្រឡងភ្លាម ហើយត្រូវបានពិន្ទុសូន្យ ។
ពេលប្រឡង បើមានគរុនិស្សិតណាម្នាក់អវត្តមានក្នុងការប្រឡង គរុនិស្សិតនោះនឹងត្រូវបានពិន្ទុសូន្យលើ មុខវិជ្ជានោះ ហើយគរុនិស្សិតនោះត្រូវបាន
បញ្ឈប់ពីការសិក្សា ។ គរុនិស្សិតទាំងឡាយណា ដែលបានបោះបង់ចោលការប្រឡងដោយគ្មានការអនុញ្ញាតច្បាប់លើមុខវិជ្ជាណាមួយ មុខវិជ្ជា នោះត្រូវ បានពិន្ទុសូន្យ
ហើយគរុនិស្សិតនោះត្រូវបានបញ្ឈប់ពីការសិក្សា។
គរុនិស្សិតណាដែលអវត្តមានមិនបានប្រឡងលើមុខវិជ្ជាណាមួយដោយគ្មានការអនុញ្ញាត្តច្បាប់ត្រឹមត្រូវ គរុនិស្សិតនោះ អាចប្រឡងឡើងវិញ ដែល
រៀបចំដោយវិទ្យាស្ថាន ។

កម្មសិក្សាគរុកោសល្យ

គរុនិស្សិត ត្រូវចុះធ្វើកម្មសិក្សាតាមគ្រឹះស្ថានសិក្សានានាជាដាច់ខាត តាមកាលកំណត់របស់វិទ្យាស្ថាន ករណីគ្មាន ពិន្ទុកម្ម សិក្សា ឬអវត្តមាន គរុនិស្សិត
នោះមិនត្រូវបានអនុញ្ញាតឱ្យសិក្សាបន្ត និងធ្វើការប្រឡង បញ្ចប់ការសិក្សាឡើយ ។

ការប្រឡងបញ្ចប់ការសិក្សា

ការប្រឡងបញ្ចប់ការសិក្សា នឹងត្រូវរៀបចំឡើងនៅចុងវគ្គសិក្សា ដោយមានដាក់ពាក្យសុំប្រឡងតាមការកំណត់ របស់វិទ្យាស្ថាន ។
គរុនិស្សិតដែលត្រូវបានអនុញ្ញាត្តឱ្យចូលប្រឡងបញ្ចប់ការសិក្សា លត៉្រាះតែបានបំពេញនូវលក្ខណវិនិច្ឆ័យដូចខាង ក្រោមៈ

- បានបំពេញបែបបទប្រឡង ដែលវិទ្យាស្ថានបានកំណត់សព្វគ្រប់មុនពេលប្រឡង ។
- បានសម្រេចជោគជ័យ ក្នុងការប្រឡងលើគ្រប់មុខវិជ្ជា ដែលវិទ្យាស្ថានបានកំណត់ ។
- បានបំពេញកម្មសិក្សាគរុកោសល្យពេញលេញ ។

វិញ្ញាសាប្រឡង មានវិញ្ញសាសរសេរ ឬ វិញ្ញាសសារួផ្ទាល់មាត់ ។
គរុនិស្សិត ដែលត្រូវបានប្រកាសថា ជាប់ជាស្ថាពរ លុះត្រាតែការប្រឡងបញ្ចប់ការសិក្សា ទទួលបានលទ្ធផលចាប់ ពី ៥០ ភាគរយឡើងទៅ ។
គរុនិស្សិតណា ដែលអវត្តមាននៅពេលប្រឡងបញ្ចប់ការសិក្សា លើមុខវិជ្ជាណាមួយដោយគ្មានច្បាប់ មុខវិជ្ជានោះ ត្រូវបានពិន្ទុសូន្យ ហើយលទផ្ធល
នៃការប្រឡងចាត់ទុកថាធ្លាក់។ តែបើអវត្តមានដោយមានច្បាប់ និងមានមូលហេតុ ត្រឹមត្រូវ លទ្ធផលនៃការប្រឡងបញ្ចប់ការសិក្សា ទុកជូន
គណៈកម្មការប្រកាសលទ្ធផលជាអ្នកសម្រេច ។

នាយកវិទ្យាស្ថាន
ឈ្មោះ ឯកឧត្តម យ៉ោក សុទ្ធី
ទូរស័ព្ទៈ ០១២ ៦៦៧ ៧៥៣
អ៊ីម៉ែលៈ yok.sothy@ntti.edu.kh

នាយករងរដ្ឋបាល និងហិរញ្ញវត្ថុ
ឈ្មោះ ឯកឧត្តម ឆ ខេមរិន្ទ
ទូរស័ព្ទៈ ០១២ ៣០០ ០៦០
អ៊ីម៉ែលៈ
khemrin@ntti.edu.kh

នាយករងអប់រំ
ឈ្មោះ ឯកឧត្តម ម៉ុម សូម៉ាច
ទូរស័ព្ទៈ ០១២ ៧៧២ ៨២៨
អ៊ីម៉ែលៈ
mom_somach@yahoo.com

នាយិការងសិក្សា
ឈ្មោះ លោកជំទាវ ហែម សុខច័ន្ទ
ទូរស័ព្ទៈ ០១២ ៨៥៩ ៩០១
អ៊ីម៉ែលៈ
sokchan@ntti.edu.kh

FIND US ON FACEBOOK

LANGUAGE