១.វគ្គសិក្សាឆ្នាំថ្មី ២០១៨-២០១៩ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាញព័ត៌មានវិទ្យា បញ្ចុះតម្លៃ៥០% សម្រាប់និស្សិតដែលបានចុះឈ្មោះចំនួន១០នាក់ដំបូង និង៤០% សម្រាប់និស្សិតដែលបានចុះឈ្មោះចំនួន១០នាក់បន្ទាប់  បញ្ចុះតម្លៃ៣០% សម្រាប់និស្សិតនារីរយ​ៈពេល៤ឆ្នាំកន្លះ។ ២.ការជ្រើសរើស និងទទួលពាក្សសុំចូលរៀនសម្រាប់និស្សិតថ្មី  ឆ្នាំទី១ លើកទី១ ចូលរៀនថ្ងៃទី០៥ ខែវិច្ឋិកា ឆ្នាំ២០១៨  លើកទី២ ថ្ងៃទី១៩ ខែវិច្ឋិកា ឆ្នាំ២០១៨   ៣. សម្រាប់និស្សិតឆ្នាំទី II, III, IV  ចូលរៀនថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨  ៤. សម្រាប់និស្សិតឆ្នាំទី III, Master+ត្រៀម ចូលរៀនថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨  ៥.អបអរសាទរពិធីទទួលវិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដាអន្តរជាតិISO 9001:2015 ដល់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបចេ្ចកទេស។

​​​​​​​​​​

បរិញ្ញាបត្ររង បច្ចេកវិទ្យាវិស្វកម្មសំណង់ស៊ីវិល

រយៈពេល ២ឆ្នាំ សិក្សាពេញម៉ោង និងក្រៅម៉ោងចំនួន ១០៥ ក្រេឌីត

ថ្នាក់ជាន់ខ្ពស់បច្ចេកទេសវិស្វកម្មសំណង់ស៊ីវិលអាចនាំអោយមានអាជីពជាអ្នកបច្ចេកទេស វាស់វែងអ្នកបច្ចេកទេស វិស្វកម្មឬ អ្នកបច្ចេកទេសផ្តល់សេវាកម្មអតិថិជន ។ មុខវិជ្ជាអនុវត្តអាចរាប់បញ្ចូលទាំង ជលសាស្ត្រវិទ្យា រចនាសំណង់អគារ ប្រព្រឹត្តកម្មទឹក, ការសាងសង់ រចនាសំណង់ផ្លូវអគារធំ ភាពបត់បែននៃកម្មវិធីសិក្សា នេះ ធ្វើឱ្យប្រសើរសម្រាប់ម៉ោងសិក្សា ។

នៅក្នុងការសិក្សាថ្នាក់បរិញ្ញាបត្ររងនេះ អ្នកសិក្សានឹងមានចំណេះដឹងពីរបៀបធ្វើគំនូស និង គូសប្លង់សំណង់ អគារ ឬ យន្តបថ សំរាប់គំរោងអភិវឌ្ឍន៍ដីធ្លី ។ អ្នកសិក្សាថែមទាំងសិក្សាពីរបៀបរចនាគំរោងសំណង់អគារផ្សេងៗជាច្រើនទៀត ។ នៅពេលដែល បញ្ចប់ការសិក្សាថ្នាក់ជាន់ខ្ពស់បច្ចេកទេសនេះ អ្នកសិក្សាមានសមត្ថភាព ទទួលបានការងារល្អនៅវិស័យបច្ចេកវិទ្យា វិស្វកម្ម អ្នកសិក្សាអាចគូរ និងបង្កើតប្លង់សំណង់អគារ និងផ្លូវ។ ការគណនាជាផ្នែកមួយដ៏សំខាន់ ហើយអ្នកសិក្សា នឹងរៀនពីរបៀបប្រើប្រាស់វា នៅក្នុងការរៀបចំ និងធ្វើប្លង់គំរោងសំណង់ និងស្ថាបត្យកម្ម ទាំងចំណេះ និងជំនាញផ្សេងទៀតនឹង ធ្វើឱ្យអ្នកសិក្សា មានសមត្ថភាពស្វែងរក អាជីពការងារបាននៅវិស័យវិស្វកម្មសំណង់ស៊ីរីល ។

មុខវិជ្ជាសិក្សា

 • មេកានិចបច្ចេកទេស
 • ភាសាអង់គ្លេសបច្ចេកទេស
 • គំនូរបច្ចេកទេស
 • បច្ចេកទេសអេឡិចត្រូនិច
 • មូលដ្ឋានគ្រឹះកុំព្យូទ័រ
 • គណិតវិទ្យា
 • ភូគព្ភសាស្រ្ត
 • សម្ភារៈសំណង់
 • ភាពរឹងនៃសម្ភារៈ
 • ស្ថាបត្យកម្ម
 • Auto CAD
 • ការវាស់ស្ទង់វិសកម្ម
 • រចនាសម្ព័ន្ធដែកថែប
 • រចនាសម្ព័ន្ធឈើ
 • បច្ចេកទេសសំណង់
 • ការរៀបចំគ្រឹះ
 • មេកានិច ដី
 • រចនាសម្ព័ន្ធបេតុងពង្រឹង
 • វិភាគរចនាសម្ព័ន្ធអគារ
 • កម្មវិធីវិភាគរចនាសម្ព័ន្ធ អគារគ្រឹះ
 • ផ្លូវ
 • ការគ្រប់គ្រងសំណង់
 • សេដ្ធកិច្ចសំណង់
 • បណ្តាញផ្គត់ផ្គង់ទឹក និងគ្រប់គ្រងការពុល
 • អនុវត្តន៍រោងជាង
 • និក្ខេបបទ, កម្មវិធីសិក្សា និង ប្រឡងបញ្ចាប់

ឱកាសការងារ

ខាងក្រោមនេះ ជាបញ្ជីអាជីពការងារជាទូទៅ ដែលអ្នកបញ្ចប់ថ្នាក់ជាន់ខ្ពស់បច្ចេកទេសវិស្វកម្មសំណង់ស៊ីវីល អាចរកបាន ។ អ្នកបានបញ្ចប់ការសិក្សាជំនាញអាចធ្វើការជាអ្នកបច្ចេកទេសវិស្វកម្ម អ្នកគ្រប់គ្រងសំណង់ អ្នកត្រួតពិនិត្យ (អ្នកធ្វើអធិការកិច្ច និង អ្នកវ៉ាស់ស្ទង់វិស្វកម្ម) ។

នាយកវិទ្យាស្ថាន
ឈ្មោះ ឯកឧត្តម យ៉ោក សុទ្ធី
ទូរស័ព្ទៈ ០១២ ៦៦៧ ៧៥៣
អ៊ីម៉ែលៈ yok.sothy@ntti.edu.kh

នាយករងរដ្ឋបាល និងហិរញ្ញវត្ថុ
ឈ្មោះ លោក មាស សារិទ្ទ
ទូរស័ព្ទៈ ០១២ ៥៦៧​ ៦៥១
អ៊ីម៉ែលៈ
meas_sarith@ntti.edu.kh

នាយករងអប់រំ
ឈ្មោះ លោក ម៉ុម សូម៉ាច
ទូរស័ព្ទៈ ០១២ ៧៧២ ៨២៨
អ៊ីម៉ែលៈ
mom_somach@yahoo.com

នាយិការងសិក្សា
ឈ្មោះ លោកស្រី ហែម សុខច័ន្ទ
ទូរស័ព្ទៈ ០១២ ៨៥៩ ៩០១
អ៊ីម៉ែលៈ
sokchan@ntti.edu.kh

FIND US ON FACEBOOK

LANGUAGE