១.វគ្គសិក្សាឆ្នាំថ្មី ២០១៨-២០១៩ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាញព័ត៌មានវិទ្យា បញ្ចុះតម្លៃ៥០% សម្រាប់និស្សិតដែលបានចុះឈ្មោះចំនួន១០នាក់ដំបូង និង៤០% សម្រាប់និស្សិតដែលបានចុះឈ្មោះចំនួន១០នាក់បន្ទាប់  បញ្ចុះតម្លៃ៣០% សម្រាប់និស្សិតនារីរយ​ៈពេល៤ឆ្នាំកន្លះ។ ២.ការជ្រើសរើស និងទទួលពាក្សសុំចូលរៀនសម្រាប់និស្សិតថ្មី  ឆ្នាំទី១ លើកទី១ ចូលរៀនថ្ងៃទី០៥ ខែវិច្ឋិកា ឆ្នាំ២០១៨  លើកទី២ ថ្ងៃទី១៩ ខែវិច្ឋិកា ឆ្នាំ២០១៨   ៣. សម្រាប់និស្សិតឆ្នាំទី II, III, IV  ចូលរៀនថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨  ៤. សម្រាប់និស្សិតឆ្នាំទី III, Master+ត្រៀម ចូលរៀនថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨  ៥.អបអរសាទរពិធីទទួលវិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដាអន្តរជាតិISO 9001:2015 ដល់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបចេ្ចកទេស។

​​​​​​​​​​
WORKSHOP AT NTTI WITH CISCO NETWORKING
Bachelor Degree of Information Technology

បរិញ្ញាបត្រ បច្ចេកវិទ្យាព័ត៌មានវិទ្យា

4 Years full-time study
170 credits

បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា ( រយៈពេល ៤.៥ឆ្នាំ សិក្សាពេញម៉ោង ចំនួន ១៧០ក្រេឌីត )

បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា នឹងបណ្តុះបណ្តាលនិស្សិតសម្រាប់ការងារយ៉ាងច្រើនក្នុងវិស័យព័ត៌មានវិទ្យាទូទៅ បណ្តាញកុំព្យូទ័រ ប្រព័ន្ធប្រតិបត្តិការ ការគ្រប់គ្រងទិន្នន័យ សេដ្ឋកិច្ចអេឡិចត្រូនិច បង្កើតគេហទំព័រ គ្រប់គ្រងគម្រោង Multimedia ឬក៏សុវត្ថិភាពព័ត៌មាន។ និស្សិតក៏មានជម្រើសស្វែងរកជំនាញទូទៅដោយ ការរួមបញ្ជូលគ្នាជាមួយ ថ្នាក់ពាណជ្ជិកម្ម ដើម្បីអោយមាន ចំណេះដឹងកាន់តែច្រើន ហើយអាចធ្វើអោយច្បាស់លាស់ក្នុងជំនាញ ដូចជាឧបករណ៍ កំសាន្តផ្សេងៗ ។

បច្ចេកវិទ្យាព័ត៌មានគឺជាវិទ្យាសាស្ត្រដែលមនុស្ស អង្គការនានា ពាណិជ្ជកម្ម ប្រើប្រាស់ពាសពេញពិភពលោក ដើម្បីបង្កើន រក្សាទុក ដំណើរការ និងធ្វើទិន្នន័យតាមវិធីដ៏មានប្រសិទ្ធិភាពជាច្រើន ។ ការរីកចំរើនផ្នែកព័ត៌មានវិទ្យា គឺពិតជាមានសារៈសំខាន់ ក្នុងឧស្សាហកម្ម គ្រប់ប្រភេទនៅលើពិភពលោក ដូច្នេះតម្រូវការអ្នកបច្ចេកទេស ខាងព័ត៌មានវិទ្យាក៏មានច្រើនណាស់ដែរ។ ហេតុនេះ ហើយបានជាមានការធ្វើ សមាហរណកម្មនៃមុខវិជ្ជាជា ច្រើនក្នុងពាណិជ្ជកម្ម ពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន។ ជាឧទាហរណ៍ មុខវិជ្ជា ព័ត៌មានវិទ្យា មានការសិក្សាផ្តោតសំខាន់ ទៅលើផ្នែកអប់រំ វេជ្ជសាស្ត្រ ធនាគារ រដ្ឋាភិបាល កងទ័ព ឬក៏ឧស្សាហកម្មកម្សាន្ត ។

ការសិក្សា បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា នឹងផ្តល់អោយអ្នកនូវសមត្ថភាពចាំបាច់សម្រាប់ក្រុមហ៊ុននានា និងឯកជន ក្នុងការដោះស្រាយបញ្ហា ជំនួញដោយការបង្កើត និងរក្សាទុកតាមរយៈព័ត៌មានវិទ្យា សមស្របតាមកាលៈទេសៈ និងឧស្សហកម្ម។ មុខរបរនេះ ជួយពង្រីកការរកស៊ីរបស់ក្រុមហ៊ុន និងអង្គការនានា ហើយវាជាផ្នែកដ៏មានសារៈសំខាន់នៃសេដ្ឋកិច្ចសាកលលោក។ ក្នុងការធ្វើសមាហរណកម្ម ពាណិជ្ជកម្មអោយរីកលូតលាស់ អ្នកជំនាញខាងព័ត៌មានវិទ្យា បានជួយសម្រួលខាងបច្ចេកវិទ្យាកុំព្យូទ័រ ការគ្រប់គ្រងបណ្តាញ និងកម្មវិធីកុំព្យូទ័រ ដូច្នេះ អង្គការអាចផ្តល់សេវាកម្មល្អប្រសើរ និងច្រើនជាងមុន ដើម្បីអោយកាន់តែមាន ប្រសិទ្ធិភាព និងផលចំណេញ។ បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មាន ចាប់ផ្តើមដោយការអប់រំផ្នែកដំណោះស្រាយបញ្ហា និងរួមបញ្ជូលគ្នា នូវជំនាញមូលដ្ឋានគ្រឹះដែលចាំបាច់សម្រាប់ ធ្វើដំណោះស្រាយបញ្ហា នៅតាមក្រុមហ៊ុនផ្សេងៗ ដែលត្រូវការប្រព័ន្ធជាក់លាក់មួយ ដើម្បីរក្សាទុក និងទាញយកទិន្នន័យរបស់ពួកគេ។

ក្នុងកម្មវិធីបរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មាន អ្នកនឹងទទួលបាននូវចំណេះដឹងមូលដ្ឋានគ្រឹះជាមុន។ ទាំងនេះរួមបញ្ជូលនូវម៉ោង សិក្សាខាងផ្នែកសរសេរ ទំនាក់ទំនងពាណិជ្ជកម្ម ការសរសេរកម្មវិធីកុំព្យូទ័រសម្រាប់គ្រប់គ្រង និន្នន័យផ្សេងៗ ការបង្កើតគេហទំព័រ សេចក្តីផ្តើម databases តក្កវិទ្យា បញ្ញត្តិស្ថិតិ បញ្ហាសាកលលោក និងមុខវិជ្ជាផ្សេងៗជាច្រើនទៀត។ ថ្នាក់ខ្ពស់ នឹងរួមមាននូវតម្រូវ ការមូលដ្ឋានគ្រឹះនៃការសរសេរកម្មវិធី Databases សុវត្ថិភាពព័ត៌មាន និងតបណ្តាញ។ មុខវិជ្ជាដទៃទៀតមានដូចជា ក្រាហ្វិច កុំព្យូទ័រ ប្រព័ន្ធប្រតិបត្តិការ ការបង្កើតគេហទំព័រ និងការអនុវត្តន៍បច្ចេកវិទ្យាឧបករណ៍កម្សាន្ត និងមុខវិជ្ជាពាក់ព័ន្ធនឹង IT ដទៃ ទៀតដែលចាំបាច់សម្រាប់ជំនាញនេះ។ និស្សិតក៏ត្រូវបំពេញ គម្រោងចុងក្រោយផងដែរ ដើម្បីបញ្ចប់ការសិក្សា។ កម្មវិធីសិក្សាផ្នែក បរិញ្ញាបត្រព័ត៌មានវិទ្យាក៏ត្រូវបានរៀបចំឡើង ដើម្បីបណ្តុះបណ្តាលនិស្សិត អោយក្លាយជាអ្នកជំនាញតាមឧស្សាហកម្ម ផ្សេងៗផងដែរ។ ជាឧទាហរណ៍ ប្រសិនបើអ្នកចង់ធ្វើការផ្នែក IT ទូទៅនៅតាមក្រុមហ៊ុននានា អ្នកអាចចាប់យកជំនាញដូចជា ទីផ្សារ ការធ្វើជំនួញ តាមអេឡិចត្រូនិច ការគ្រប់គ្រងធនធានមនុស្ស គោលការណ៍គ្រឹះគណនេយ្យ ការគ្រប់គ្រងប្រតិបត្តិការ ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងគម្រោង សីលធម៌វិជ្ជាជីវៈផ្នែកជំនួញ និងពាណិជ្ជកម្មអន្តរជាតិ ដើម្បីទទួលបានមុខតំណែង ជាអ្នកគ្រប់គ្រងតាមសាជីវកម្មធំៗ។ ជំនាញដែលអ្នករៀន ក្នុងកម្មវិធីបរិញ្ញាបត្របច្ចេកវិទ្យា ព័ត៌មានវិទ្យារួមមាន ជំនាញដោះស្រាយបញ្ហា ជំនាញទំនាក់ទំនង ការគ្រប់គ្រងគម្រោង ជំនាញគិត និងវិភាគ និងជំនាញបច្ចេកទេស។

ផែនការសិក្សាមេរបស់ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាព័ត៌មានវិទ្យា (៤ ឆ្នាំ)

  • ចំណេះដឹងផ្នែកកុំព្យូទ័រ
  • កម្មវិធី Microsoft Office សម្រាប់ការិយាល័យរដ្ឋបាល
  • ភាសាអង់គ្លេសបច្ចេកទេស
  • គោលការណ៍គ្រឹះគណនេយ្យ
  • គោលការណ៍គ្រឹះនៃទំនាក់ទំនងពាណិជ្ជកម្ម
  • គណិតវិទ្យាសម្រាប់គណនា
  • ការជួសជុល និង ថែរក្សាម៉ាស៊ីនកុំព្យូទ័រ
  • គន្លឺះនៃការគូរ និងការឌីហ្សាញ
  • មូលដ្ឋានគ្រឹះនៃអភិវឌ្ឍន៍គេហទំព័រ
  • Interactive Multimedia and Design
  • ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម
  • គោលការណ៍គ្រឹះនៃការគ្រប់គ្រង
  • Logical and Programming Structure
  • ការសរសេរកម្មវិធី Java and Advanced Java
  • គំរូទិន្នន័យ និងទំនាក់ទំនង
  • ការឌីហ្សាញទិន្នន័យ
  • ការអភិវឌ្ឍន៏web (កម្រិតមធ្យម)
  • ការអភិវឌ្ឍន៏webក្នុង Open Source
  • Data Communication
  • ការវិភាគ និងការឌីហ្សាញប្រព័ន្ធ
  • ប្រព័ន្ធគ្រប់គ្រងទិន្នន័យ
  • បណ្តាញទំនាក់ទំនង
  • ភាសាអង់គ្លេសសម្រាប់និយាយ និង ពាណិជ្ជកម្ម
  • គម្រោងបង្កើតweb
  • ការសរសេរកម្មវិធី Dot Net (.net)
  • ពាណិជ្ជកម្ម និងការប្រើភាសាអង់គ្លេស
  • ការសរសេរកម្មវិធី Dot Net (.net)
  • កម្មវិធី Microsoft SQL Server
  • Open Source OS
  • ការរៀននិងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចតូ្រនិច
  • ប្រព័ន្ធសន្តិសុខរបស់ WEB
  • Research or Career Replacement plus
  • ការប្រ​ឡង

ឱកាសការងារ

ឱកាសការងារក្នុងវិស័យព័ត៌មានវិទ្យាគឺស្ទើរតែមិនអាចកំណត់បាន។ នេះដោយសារតែគ្រប់ពាណិជ្ជកម្ម ទាំងអស់សុទ្ធតែប្រើ កុំព្យូទ័រ ដេម្បី រក្សាទុកឯកសារ បញ្ជូន និងទាញយកទិន្នន័យ ដើម្បីផ្គត់ផ្គង់ទំនិញ និងសេវាកម្មដល់អតិថិជនរបស់ពួកគេ។ ក្នុងនាម អ្នកជាអ្នកអាជីពខាងផ្នែក IT អ្នកអាចជ្រើស រើសក្រុមហ៊ុន ណាមួយក៏បាន ហើយអ្នកអាច ផ្លាស់ប្តូរសមត្ថភាពរបស់អ្នកអោយត្រូវ តាមតម្រូវការសេវាកម្មរបស់ក្រុមហ៊ុននោះ។ ប្រសិនបើអ្នកមានជំនាញខ្ពស់ ខាងផ្នែកឧស្សាហកម្ម អ្នកនឹងទទួលបានការងារភ្លាមៗ នៅក្រោយពេលបញ្ចប់ការសិក្សា។ បរិញ្ញបត្រព័ត៌មានវិទ្យា នឹងបណ្តុះបណ្តាលនិស្សិតសម្រាប់មុខរបរ ខាងផ្នែកព័ត៌មានវិទ្យាយ៉ាងច្រើន។ មុខរបរផ្នែកនេះរួមមាន អ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ និងព័ត៌មាន អ្នកគ្រប់គ្រងប្រព័ន្ធ, អ្នកគ្រប់គ្រងទិន្នន័យ និងវិភាគប្រពន្ធ័កុំព្យូទ័រ។ មានក្រុមហ៊ុន កាន់តែច្រើនដែលផ្លាស់ប្តូរ ឆ្ពោះទៅកាន់ការប្រើប្រាស់ប្រព័ន្ធ Internet និងតបណ្តាញកុំព្យូទ័រសម្រាប់ផ្ទៃក្នុង ហើយនិងគ្រប់គ្រងទិន្នន័យតាមកុំព្យូទ័រ ដើម្បីតម្រឹមប្រព័ន្ធប្រតិបត្តិការ និងធ្វើជំនួញ។ ដូច្នេះ ក្រុមហ៊ុនទាំងអស់នោះ ត្រូវការអ្នកមាន ជំនាញច្បាស់លាស់ ដើម្បគ្រប់គ្រងទិន្នន័យ និងដោះស្រាយបញ្ហា ខាងបច្ចេកវិទ្យាទាំងអស់នោះ។

នាយកវិទ្យាស្ថាន
ឈ្មោះ ឯកឧត្តម យ៉ោក សុទ្ធី
ទូរស័ព្ទៈ ០១២ ៦៦៧ ៧៥៣
អ៊ីម៉ែលៈ yok.sothy@ntti.edu.kh

នាយករងរដ្ឋបាល និងហិរញ្ញវត្ថុ
ឈ្មោះ ឯកឧត្តម ឆ ខេមរិន្ទ
ទូរស័ព្ទៈ ០១២ ៣០០ ០៦០
អ៊ីម៉ែលៈ
khemrin@ntti.edu.kh

នាយករងអប់រំ
ឈ្មោះ ឯកឧត្តម ម៉ុម សូម៉ាច
ទូរស័ព្ទៈ ០១២ ៧៧២ ៨២៨
អ៊ីម៉ែលៈ
mom_somach@yahoo.com

នាយិការងសិក្សា
ឈ្មោះ លោកជំទាវ ហែម សុខច័ន្ទ
ទូរស័ព្ទៈ ០១២ ៨៥៩ ៩០១
អ៊ីម៉ែលៈ
sokchan@ntti.edu.kh

ប្រធានផ្នែក
ឈ្មោះ លោក មាស សារិទ្ធ
ទូរស័ព្ទ: ០១២​​ ៥៦៧​​ ៦៥១
អ៊ីម៉ែលៈ
meas_sarith@ntti.edu.kh

ប្រធានដេប៉ាតឺម៉ង់
ឈ្មោះ លោក ទុន សោភ័ន
ទូរស័ព្ទ: ០១៧​​ ៥៦៦ ៩៧៧
អ៊ីម៉ែលៈ
sorphorntun@ntti.edu.kh

ប្រធានដេប៉ាតឺម៉ង់
ឈ្មោះ លោក ឯក ផាន់ណារ៉ាន់
ទូរស័ព្ទ: ០១២ ៩៥៧ ៦៨៤
អ៊ីម៉ែលៈ
rann@ntti.edu.kh

ប្រធានផ្នែក
ឈ្មោះ លោក សុខ សាកូរា
ទូរស័ព្ទ: ​​​​​​ ០៧៨ ៩២៧ ៨១០
អ៊ីម៉ែលៈ
sakora@ntti.edu.kh

ប្រធានផ្នែក
ឈ្មោះ លោក ឌី ឡុង
ទូរស័ព្ទ: ០១១ ៦៦៦ ២២៦
អ៊ីម៉ែលៈ
dylong@ntti.edu.kh

ប្រធានដេប៉ាតឺម៉ង់
ឈ្មោះ លោក ប្រាក់ សំអុល
ទូរស័ព្ទ: ០៩៧៧ ​ ៦១០ ៨៣១
អ៊ីម៉ែលៈ
p.samol@ntti.edu.kh

ប្រធានដេប៉ាតឺម៉ង់
ឈ្មោះ លោក ម៉ន អ៊ីន
ទូរស័ព្ទ: ០១២ ៩២០ ៥៦៥
អ៊ីម៉ែលៈ
inn@ntti.edu.kh

ប្រធានដេប៉ាតឺម៉ង់
ឈ្មោះ លោក សេក ច័ន្ទជាលី
ទូរស័ព្ទ: ០១២ ៦៧៦​ ៧៩២
អ៊ីម៉ែលៈ
chealy@ntti.edu.kh

ប្រធានផ្នែក
ឈ្មោះ លោក សោម វ៉ាន់ដន
ទូរស័ព្ទ: ០១២ ៣០៩​ ៥៥៦
អ៊ីម៉ែលៈ
somvandorn@ntti.edu.kh

FIND US ON FACEBOOK

LANGUAGE