១.វគ្គសិក្សាឆ្នាំថ្មី ២០១៨-២០១៩ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាញព័ត៌មានវិទ្យា បញ្ចុះតម្លៃ៥០% សម្រាប់និស្សិតដែលបានចុះឈ្មោះចំនួន១០នាក់ដំបូង និង៤០% សម្រាប់និស្សិតដែលបានចុះឈ្មោះចំនួន១០នាក់បន្ទាប់  បញ្ចុះតម្លៃ៣០% សម្រាប់និស្សិតនារីរយ​ៈពេល៤ឆ្នាំកន្លះ។ ២.ការជ្រើសរើស និងទទួលពាក្សសុំចូលរៀនសម្រាប់និស្សិតថ្មី  ឆ្នាំទី១ លើកទី១ ចូលរៀនថ្ងៃទី០៥ ខែវិច្ឋិកា ឆ្នាំ២០១៨  លើកទី២ ថ្ងៃទី១៩ ខែវិច្ឋិកា ឆ្នាំ២០១៨   ៣. សម្រាប់និស្សិតឆ្នាំទី II, III, IV  ចូលរៀនថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨  ៤. សម្រាប់និស្សិតឆ្នាំទី III, Master+ត្រៀម ចូលរៀនថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨  ៥.អបអរសាទរពិធីទទួលវិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដាអន្តរជាតិISO 9001:2015 ដល់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបចេ្ចកទេស។

​​​​​​​​​​

បរិញ្ញាបត្រ វិស្វកម្ម​អគ្គិសនី

បរិញ្ញាបត្របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី ( រយៈពេល ៤.៥ឆ្នាំ សិក្សាពេញម៉ោង ចំនួន ២០០ក្រេឌីត )

វិស្វករអគ្គិសនីមនាអាទិភាពខ្ពស់ក្នុងសង្គម ដែលមានបច្ចេកវិទ្យាទំនើបសព្វថ្ងៃ ដោយសារពួកគេមានចំណេះដឹង និងជំនាញ ភាពប៉ិនប្រសប់ខាងផ្នែកអេឡិចត្រូនិច គ្រឿងស្វ័យប្រតិកម្ម និងបច្ចេកវិទ្យាកុំព្យូទ័រ ។ វិស្វករអគ្គិសនី គឺជាអាជីពដែលមានការ គោរព ខ្ពស់ ប្រាក់បៀវត្សខ្ពស់ ក្នុងចំណោមនិស្សិតដែលបានចំណាយពេលសិក្សារយៈពេល ៤.៥ ឆ្នាំ ទទួលបានការងារធ្វើក្នុង ក្រុមហ៊ុន អង្គការ និងឧស្សាហកម្មជាច្រើន។ បរិញ្ញាបត្របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី ផ្តល់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់និស្សិត ដែលមានចំណាប់ អារម្មណ៍ផ្នែក គណិតវិទ្យា វិទ្យាសាស្ត្រ វិស្វកម្ម និងសៀគ្វីអគ្គិសនី គ្រប់និស្សិតទាំងអស់ដែលបញ្ចប់ការសិក្សា ផ្នែកវិស្វកម្មអគ្គិសនី មានជំនាញច្បាស់លាស់ក្នុងការបង្កើតប្រព័ន្ធឌីជីថល Thermodynamics ឬ ការរចនាសម្រាប់ទំនាក់ទំនង ឧស្សាហកម្មកំសាន្ត និងការការពារ ។ ថ្នាក់បរិញ្ញាបត្រ បច្ចេកវិទ្យាវិស្វកម្មអគ្គិសនី គឺជាកម្មវិធីសិក្សាដែលមានរយៈពេល ៤.៥ ឆ្នាំ បង្កើតឡើងសម្រាប់ បណ្តុះបណ្តាលនិស្សិត ប្រកបដោយ សមត្ថភាពក្នងុការរចនា និងវិភាគដំណើរការអេឡិចត្រូនិចជាច្រើនប្រភេទ ។ និស្សិតដែលបញ្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា វិស្វកម្មអគ្គិសនី អាចរកការងារបានក្នុងវិស័យខ្សែភ្លើង ទ្រឹស្តីព័ត៌មាន ឬក៏ទទួល បាននូវជំនាញ ច្បាស់លាស់ ផ្នែកខាងគ្រឿងអេឡិចត្រូនិចតូចៗ, វិស្វកម្មជីវឱសថសាស្ត្រ ការបង្កើត ប្រព័ន្ធឌីជីថល ឬក៏ Microwave និង វិស្វកម្មតម្លើងបង្គោលអង់តែនផ្សេងៗ ។ កម្មវិធីថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាវិស្វកម្មអគ្គិសនី ផ្តល់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការ រចនាបណ្តាញ អគ្គិសនីក្នុងអគារ និស្សិតនឹងទទួលបាននូវ ចំណេះដឹង ចំណេះធ្វើ ផ្នែកគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា មេកានិចសម្រាប់ វិស្វកម្ម សៀគ្វីអគ្គិសនី កម្មវិធីកុំព្យូទ័រ និង Thermodynamics ។ កម្មវិធីផ្តល់នូវបទពិសោធន៍ការងារជាក់ស្តែង ក៏ដូចជាទ្រឹស្តី ដែលតម្រូវឱ្យសិស្សមានជំនាញ ដែល ទីផ្សារប្រកូតប្រជែងត្រូវការ ហើយក៏ដើម្បីស្វែងរកការងារក្នុងវិស័យផលិតកម្មអេឡិចត្រូនិច ក៏ដូចជាជំនាញអនុវត្តគ្រប់ប្រភេទខាងផ្នែកទំនាក់ទំនង និងអង្គការរៀបចំព័ត៌មាន។ វិស្វកម្មអគ្គិសនីផ្តល់នូវឱកាស ការងារក្នុងវិស័យ ជាច្រើនដូចជា ឧស្សាហកម្ម ផលិតកម្ម និង ឧស្សាហកម្មទូរគមនាគមន៍ផ្សេងៗ ជាច្រើនទៀត ក្នុងឆ្នាំចុងក្រោយ និស្សិតគ្រប់រូបនឹងធ្វើគម្រោងសិក្សាធំមួយ ដើម្បីអភិវឌ្ឍជំនាញឯកទេស របស់ពួកគេ តាមតម្រូវការទីផ្សារការងារ និង គោលដៅ ជាក់លាក់បំផុត ទាំងជំនាញសមត្ថភាព បច្ចេកទេស និងភាពអត់ធ្មត់ក្នុងការងារផងដែរ។

វគ្គសិក្សា:
  • គីមីវិទ្យាទូទៅ
  • ទស្សនវិជ្ជា
  • វិស្វកម្មម៉ាស៊ីន
  • វិស្វកម្មគំនូរ
  • ភាសាអង់គ្លេសទូទៅ
  • វិស្វកម្មគណិតវិទ្យា
  • វិស្វកម្មរូបវិទ្យា
  • វិស្វកម្មបរិស្ថាន
  • កុំព្យូទ័រមូលដ្ឋាន
  • កុំព្យូទ័រនិងការសរសេរកម្មវិធី
  • វិភាគសៀគ្វីអគ្គិសនី
  • វាស់ភ្លើង
  • ភាសាអង់គ្លេសសម្រាប់វិស្វកម្ម អគ្គិសនី
  • វិភាគសៀគ្វីអេឡិចត្រូនិច
  • ធនធានថាមពលកកើតឡើងវិញ
  • តក្កវិទ្យានិងជាលំដាប់លំដោយ
  • Electrical Drawing (Auto-CAD)
  • ម៉ាស៊ីនអគ្គិសនី
  • Electromagnetic field and Waves
  • Microprocessor
  • ប្រព័ន្ធថាមពលអគ្គិសនី
  • Electrical Management an Building
  • ការផ្គត់ផ្គង់អគ្គិសនីនៅក្នុងរោងចក្រ
  • ឧស្សាហកម្ម
  • កម្មវិធីដំឡើងថាមពលអគ្គិសនី
  • ថាមពលអេឡិចត្រូនិច
  • វិភាគតម្រូវការថាមពលនិងការព្យាកណ៍
  • ប្រសិទ្ធិភាពភ្លើងបំភ្លឺនិងពន្លឺ
  • វិស្វកម្មគ្រឿងអគ្គិសនីនិងសុវត្ថិភាព ខ្សែចំលង
  • Driver
  • អគ្គិសនីភាវូបនីយកម្មជនបទនិងទីក្រុង
  • ប្រព័ន្ធចែកចាយថាមពល
  • Low Voltage Design
  • រោងចក្រថាមពលអគ្គិសនីនិង Substation
  • វិភាគនិងឌីហ្សាញប្រព័ន្ធថាមពល
  • Economics in Energy Projects
  • Planning
  • សិក្ខាសាលាស្តីពីបញ្ហាថាមពល
  • ការទំនាក់ទំនង
  • ការការពារប្រព័ន្ធថាមពល
  • Power System Optimization
  • ការគ្រប់គ្រងគម្រោងដោយប្រើ Microsoft Project
  • សិក្ខាសាលា
  • កីឡា
  • វគ្គបណ្តុះបណ្តាលលើការងារ
  • ការងារសារណា

ឱកាសការងារ

និស្សិតនៃវិទ្យាស្ថាន NTTI បញ្ចប់ការសិក្សាដែលមានការអប់រំល្អ ទាំងចំណេះដឹងមូលដ្ឋាន និងជំនាញវិជ្ជាជីវៈ ដើម្បីឱ្យក្លាយជាវិស្វករស៊ីវិលដែលមានគុណភាពខ្ពស់សម្រាប់តម្រូវការនៃសង្គម។

នាយកវិទ្យាស្ថាន
ឈ្មោះ ឯកឧត្តម យ៉ោក សុទ្ធី
ទូរស័ព្ទៈ ០១២ ៦៦៧ ៧៥៣
អ៊ីម៉ែលៈ yok.sothy@ntti.edu.kh

នាយករងរដ្ឋបាល និងហិរញ្ញវត្ថុ
ឈ្មោះ ឯកឧត្តម ឆ ខេមរិន្ទ
ទូរស័ព្ទៈ ០១២ ៣០០ ០៦០
អ៊ីម៉ែលៈ
khemrin@ntti.edu.kh

នាយករងអប់រំ
ឈ្មោះ ឯកឧត្តម ម៉ុម សូម៉ាច
ទូរស័ព្ទៈ ០១២ ៧៧២ ៨២៨
អ៊ីម៉ែលៈ
mom_somach@yahoo.com

នាយិការងសិក្សា
ឈ្មោះ លោកជំទាវ ហែម សុខច័ន្ទ
ទូរស័ព្ទៈ ០១២ ៨៥៩ ៩០១
អ៊ីម៉ែលៈ
sokchan@ntti.edu.kh

FIND US ON FACEBOOK

LANGUAGE