១.វគ្គសិក្សាឆ្នាំថ្មី ២០១៩-២០២០ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាញព័ត៌មានវិទ្យា បញ្ចុះតម្លៃ៥០% សម្រាប់និស្សិតដែលបានចុះឈ្មោះចំនួន១០នាក់ដំបូង និង៤០% សម្រាប់និស្សិតដែលបានចុះឈ្មោះចំនួន១០នាក់បន្ទាប់ សម្រាប់ឆ្នាំទី១ តែប៉ុណ្ណេះ។ ២.ការជ្រើសរើស និងទទួលពាក្សសុំចូលរៀនសម្រាប់និស្សិតថ្មី  ឆ្នាំទី១ លើកទី១ ចូលរៀនថ្ងៃទី០៤ ខែវិច្ឋិកា ឆ្នាំ២០១៩  លើកទី២ ថ្ងៃទី១៨ ខែវិច្ឋិកា ឆ្នាំ២០១៩  និងលើកទី៣ ថ្ងៃទី២៥ ខែវិច្ឋិកា ឆ្នាំ២០១៩ ៣. សម្រាប់និស្សិតឆ្នាំទី II, III, IV  ចូលរៀនថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ៤. សម្រាប់និស្សិតឆ្នាំទី III, Master+ត្រៀម ចូលរៀនថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩  ៥.អបអរសាទរពិធីទទួលវិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដាអន្តរជាតិISO 9001:2015 ដល់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបចេ្ចកទេស។

​​​​​​​​​​

បរិញ្ញាបត្រ វិស្វកម្មសំណង់ស៊ីវិល

បរិញ្ញាបត្របច្ចេកវិទ្យាវិស្វកម្មសំណង់ស៊ីវិល ( រយៈពេល ៤.៥ឆ្នាំ សិក្សាពេញម៉ោង ចំនួន ២០០ក្រេឌីត)

ដើម្បីបំពេញតាមតម្រូវការសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទយើង ចាំបាច់ ត្រូវបង្កើន និងអភិវឌ្ឍន៍ ការយល់ដឹង និងចំណាប់អារម្មណ៍ក្នុងចំណោមនិស្សិត ដែលនឹងក្លាយជា អ្នកវិស្វករកម្ពុជា នាថ្ងៃអនាគត។ វិស្វកម្មសំណង់ស៊ីវិលគឺជាអាជីពមួយ ដ៏ធំ និងមានការប្រកួតប្រជែងខ្ពស់។ ក្រុមវិស្វករ និងអ្នកបច្ចេកទេសសំណង់ស៊ីវិល ធ្វើការរួមគ្នា ដើម្បីរៀបចំផែនការ រចនា សាងសង់ និងថែរក្សាផ្លូវ ទាំងផ្លូវគោក និងផ្លូវដែកសម្រាប់ប្រព័ន្ធដឹកជញ្ជូន, កំពង់ផែ, និងអគារ អាកាសយាន្តដ្ឋាន ស្ពាន ផ្លូវរូងក្រោមដី ទំនប់ទឹក និងសំណង់អគារ គ្រប់ប្រភេទ ទឹក បំពង់ឧស្ម័ន និងប្រេង អគារផលិតថាមពលអគ្គិសនី សំណង់សម្អាតទឹកកខ្វក់ និងខ្យល់ ទាំងនេះជាឧទាហរណ៍ខ្លះៗ នៃវិស្វកម្មសំណង់ស៊ីវិល ហើយនិងវិស័យខ្លះៗ ដែលបានពង្រីកឡើង និងមិនធ្លាប់មានពីមុនមក ។ លើសពីនេះទៅទៀត វិស្វករសំណង់ គឺជាអ្នករចនា អ្នកកសាង និងថែរក្សាបរិស្ថានសាងសង់របស់សង្គម ក៏ដូចជាគ្រប់គ្រងថែរក្សាបរិស្ថានធម្មជាតិ ។ គោលបំណងដំបូងរបស់ បរិញ្ញាបត្របច្ចេកវិទ្យា វិស្វកម្មសំណង់ស៊ីវិល គឺដើម្បីរៀបចំនិស្សិត ផ្នែកវិស្វកម្មសំណង់ សម្រាប់អនុវត្តអាជីពការងារច្បាស់លាស់បំផុត ។ កម្មវិធីសិក្សាផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ជំនាញខ្លាំងខាង ផ្នែកវិទ្យាសាស្ត្រវិស្វកម្ម ការរចនា ទំនាក់ទំនង និងគ្រប់គ្រង ។ តាមរយៈ កម្មវិធីបណ្តុះបណ្តាល និស្សិតត្រូវបានផ្តល់នូវឱកាសជាច្រើន ដើម្បីអភិវឌ្ឍគំនិតត្រិះរិះរបស់គេ ដំណោះស្រាយបញ្ហា និងសមត្ថភាព បង្កើតថ្មី ។

កម្មវិធីបណ្តុះបណ្តាល បង្ហាញជូនយ៉ាងទូលំទូលាយនូវជំនាញអនុវត្តខាងវិស័យវិស្វកម្មសំណង់ស៊ីវិលនេះ។ការបង្ហាញ អំពីសម្ភារៈ បណ្តុះបណ្តាល របស់វគ្គ គឺមានបង្ហាញជូនជាដំបូងនៅឆ្នាំសិក្សាមូលដ្ឋាន ជាមួយនឹងការសង្កត់ធ្ងន់ និងពង្រឹងមូលដ្ឋានគ្រឹះ វិស្វកម្ម តាមរយៈ កម្មវិធីសិក្សា ។ ការពង្រឹងចំណេះដឹង យ៉ាងច្បាស់លាស់ខាងផ្នែកអនុវត្ត គឺត្រូវបានយកចិត្តទុកដាក់ និងផ្សព្វផ្សាយ ឱកាសសិក្សា ត្រូវបានផ្តល់ជូន ដើម្បីអនុវត្តចំណេះដឹងមូលដ្ឋានគ្រឹះទាំងនេះ ចំពោះទិដ្ឋភាពការងារជាក់ស្តែង ដែលមានការចូលរួមទាំង អ្នកបច្ចេកទេស និងវិស្វករ ។ តាមរយៈកម្មវិធី ឱកាសសិក្សាផ្សេងៗត្រូវបានបង្ហាញជូននិស្សិត ដើម្បីពង្រឹងជំនាញទំនាក់ទំនង តាមរយៈ ការសរសេរលិខិត និងផ្ទាល់មាត់។ ចំនួនម៉ោងសិក្សា មួយចំនួន ធំគឺពាក់ព័ន្ធដោយផ្ទាល់ទៅនឹង ការបណ្តុះបណ្តាលផ្នែក អនុវត្តផ្ទាល់ដៃ ពិសោធន៍សម្ភារៈ ផ្សេងៗ ការវាស់ស្ទង់ដី ការធ្វើពង្រាងដោយជំនួយពីកុំព្យូទ័រ និងដោយដៃ និងការណែនាំអំពីការប្រើប្រាស់ឧបករណ៍ វិស្វកម្ម តាមរយៈកម្មវិធីកុំព្យូទ័រ។

កម្មវិធីសិក្សាត្រូវបានធ្វើឡើងដោយយកចិត្តទុកដាក់ជាទីបំផុតជាមួយនឹង ការតាមដានលើទ្រឹស្តីជាមូលដ្ឋាន ចំពោះ ប្រធានបទរចនា និងវិទ្យាសាស្ត្រ វិស្វកម្មសំណង់ ។ ជាមួយគ្នាផងដែរ កិច្ចការអនុវត្តផ្ទាល់ ផ្នែកចំណេះដឹង វិស្វកម្មសំណង់ស៊ីវិល មានការបង្ហាញ និង អនុវត្តតាមរយៈ កិច្ចការស្រាវជ្រាវ របស់វគ្គបណ្តុះបណ្តាល និងគម្រោងការងារ ។

ជាងនេះទៅទៀតនិស្សិតទាំងអស់ មានការ ប្រកួត ប្រជែងក្នុងការបង្ហាញ ទស្សនៈអំពីតួនាទីរបស់វិស្វករ ពីការរំពឹងទុកលើមុខវិជ្ជាសិក្សាជាច្រើន ។ តួនាទីរបស់វិស្វករ ជាអ្នកគ្រប់គ្រង ក៏ត្រូវបានអភិវឌ្ឍន៍ឡើងផងដែរ ។ នៅពីរឆ្នាំចុងក្រោយរបស់កម្មវិធី បទពិសោធន៍ និងចំណេះដឹង របស់និស្សិតត្រូវបាន បន្ថែមតាមរយៈ វគ្គសិក្សាផ្សេងៗជាច្រើនទៀត ។ ដើម្បីអភិវឌ្ឍន៍ ជំនាញវិស្វកម្មបន្ថែមសម្រាប់អាជីពវិជ្ជាជីវៈ កម្មវិធីសិក្សាបាន ដាក់បញ្ចូលនូវការបង្កើត គម្រោងអ្វីមួយក្នុងលក្ខណៈជាក្រុម ។

គោលបំណងរបស់វគ្គសិក្សា

វិស្វកម្មសំណង់ បង្រៀនអ្នកបច្ចេកទេសអំពី ហេដ្ឋារចនាសម្ព័ន្ធរបស់សង្គម ដែលជាអាជីពបច្ចេកទេស ដ៏ចំណាស់បំផុតមួយ ចំពោះតម្រូវការ វិស្វករសំណង់បានកើនឡើងខណៈពេលដែលប្រទេសជាតិមានការអភិវឌ្ឍន៍។ ហេតុដូចនេះ សហគមន៍ និង រាជរដ្ឋាភិបាល សង្ឃឹមថា នឹងមាន វិស្វករដែលមានសមត្ថភាពខ្ពស់ និងមានអគារដែលមានគុណភាពល្អ និងប្រសិទ្ធិភាពខ្ពស់ផងដែរ។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើការរចនា ការធ្វើផែនការ ការគ្រប់គ្រង និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍សំខាន់ៗ រួមមាន អគារពាណិជកម្ម និងឧស្សាហកម្ម ការផ្គត់ផ្គង់ទឹក និង ស្ថានីយ៍សម្អាតទឹកកខ្វក់ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធបង្ហូរទឹក និងការពារទឹកជំនន់ ស្ពាន ផ្លូវថ្នល់ និងប្រព័ន្ធដឹកជញ្ជូន ។

Course Subject

 • គីមីវិទ្យា
 • ទស្សនៈវិជ្ជា
 • ភាសាអង់គ្លេសទូទៅ
 • រូបវិទ្យា
 • គំនូរវិស្វកម្ម
 • ធរណីមាត្រ
 • មេកានិចសម្រាប់វិស្វកម្ម
 • គណិតវិទ្យាសម្រាប់វិស្វកម្ម
 • មូលដ្ឋានគ្រឹះកុំព្យូទ័រ
 • បរិស្ថាន និងការសង្គ្រោះ
 • ភូមិវិទ្យាសម្រាប់វិស្វកម្ម
 • Auto CAD
 • ភាពរឹងនៃសម្ភារៈ
 • ស្ថាបត្យកម្ម
 • ភាសាអង់គ្លេសសម្រាប់បច្ចេកទេស
 • ការស្ទាបស្ទង់សម្រាប់វិស្វកម្ម
 • អគ្គិសនីក្នុងអគារ
 • សម្ភារៈសំណង់
 • មេកានិចដី
 • ជលវិទ្យា
 • មេកានិចនៃវត្ថុរាវ
 • វិភាគគ្រោងសំណង់
 • មូលដ្ឋានគ្រឹះវិស្វកម្ម និងការរចនា
 • សំណង់ឈើ
 • ម៉ាស៊ីនសំណង់
 • Reinforced Concrete Design
 • បច្ចេកវិទ្យាសំណង់
 • សំណង់ដែកថែប
 • MathCAD
 • ប្រព័ន្ធផ្គត់ផ្គង់ទឹក និងគ្រប់គ្រង សម្រាម
 • Pressurised Concrete Design
 • ការរចនាផ្លូវថ្នល់
 • CAD សម្រាប់អគារនិងគ្រោងសំណង់
 • ការអភិវឌ្ឍន៍ដី
 • ការរចនាស្ពាន
 • ម៉ាឃីតធីង និងការទំនាក់ទំនង
 • ផលិតភាព និងការគ្រប់គ្រងកិច្ចសន្យា
 • ផ្នែកសំណង់
 • ការធ្វើគម្រោង និងការរៀបចំការងារសាងសង់
 • ការប៉ាន់ប្រមាណតម្លៃនៃការសាងសង់
 • កាយសិក្សា
 • រោងជាង
 • អនុវត្ត
 • និក្ខេបបទបញ្ចប់

ឱកាសការងារ

និស្សិតដែលបញ្ចប់ការសិក្សានៅ NTTI មានការអប់រំយ៉ាងល្អទាំងផ្នែកចំណេះដឹងមូលដ្ឋាន និងអាជីព ដើម្បីក្លាយជាវិស្វករ សំណង់ស៊ីវិល ដ៏មានគុណភាព និងភាពប៉ិនប្រសប់សម្រាប់តម្រូវការសង្គម ។

នាយកវិទ្យាស្ថាន
ឈ្មោះ ឯកឧត្តម យ៉ោក សុទ្ធី
ទូរស័ព្ទៈ ០១២ ៦៦៧ ៧៥៣
អ៊ីម៉ែលៈ yok.sothy@ntti.edu.kh

នាយករងរដ្ឋបាល និងហិរញ្ញវត្ថុ
ឈ្មោះ លោក មាស សារិទ្ទ
ទូរស័ព្ទៈ ០១២ ៥៦៧​ ៦៥១
អ៊ីម៉ែលៈ
meas_sarith@ntti.edu.kh

នាយករងអប់រំ
ឈ្មោះ លោក ម៉ុម សូម៉ាច
ទូរស័ព្ទៈ ០១២ ៧៧២ ៨២៨
អ៊ីម៉ែលៈ
mom_somach@yahoo.com

នាយិការងសិក្សា
ឈ្មោះ លោកស្រី ហែម សុខច័ន្ទ
ទូរស័ព្ទៈ ០១២ ៨៥៩ ៩០១
អ៊ីម៉ែលៈ
sokchan@ntti.edu.kh

FIND US ON FACEBOOK

LANGUAGE