​​​​​​​​​​

ការវាយតំលៃការសិក្សា

សម្រាប់និស្សិតឆ្នាំសិក្សាទី ១ ទី ២ និង ទី ៣

♦ ការប្រឡងឆមាសត្រូវបានធ្វើឡើងចំនួនពីរលើកក្នុងមួយឆ្នាំសិក្សា
♦ប្រសិនបើពិន្ទុសរុបរបស់សិស្សតិចជាង ៥០ ឬក៏និស្សិតរបូនោះអវត្តមានដោយមានច្បាប់នៅពេលប្រឡង និស្សិត រូបនោះនឹងត្រូវអនុញ្ញាតិធ្វើការប្រឡងសងតែម្តងគត់ ដែលថ្ងៃ ខែប្រឡងត្រូវបានកំណត់ដោយវិទ្យាស្ថាន
♦  ប្រសិនបើពិន្ទុប្រឡងសងទាបជាង ៥០ ឬនិស្សិតរូបនោះអវត្តមាននៅថ្ងៃប្រឡងសង និស្សិតរូបនោះ នឹងត្រូវរៀនមុខ វិជ្ជានោះឡើងវិញ។
♦  និស្សិតដែលធ្លាក់មុខវិជ្ជាណាមួយ នឹងត្រូវធ្វើការប្រឡងសងសំរាប់មុខវិជ្ជានោះវិញ ហើយត្រូវ ធ្វើការបង់ប្រាក់ សំរាប់ការអនុញ្ញាត។
♦  ពិន្ទុសរុបខ្ពស់បំផុតសំរាប់ប្រឡងសងគឺ ៥០ តែប៉ុណ្ណោះ
♦   និស្សិតគ្រប់រូបត្រូវបំពេញគ្រប់លក្ខខណ្ឌ ការវាយតំលៃជាប្រចាំមុនពេលធ្វើការប្រឡងឆមាស ប្រសិនបើមិន ដូចនោះទេ និស្សិតរបូនោះនឹងទទួលបានពិន្ទុសូន្យ
    មុនពេលធ្វើការប្រឡងឆមាស ។
♦  ប្រសិនបើនិស្សិតណាម្នាក់ប្រឡងធ្លាក់ ៣ មុខវិជ្ជា ឬច្រើនជាង ៣ បន្ទាប់ពីការប្រឡងសង និស្សិតរូបនោះនឹងត្រូវ រៀនត្រួតថ្នាក់ដោយស្វ័យប្រវត្តិ។
♦  និស្សិតដែលប្រឡងជាប់គ្រប់មុខវិជ្ជា ឬធ្លាក់តែ ២ មុខវិជ្ជានឹងត្រូវបានអនុញ្ញាតអោយឡើងថ្នាក់
♦  និស្សិតម្នាក់នឹងត្រូវធ្វើការប្រឡងសង ចំពោះមុខវិជ្ជាដែលត្រូវរៀនឡើងវិញ នៅឆ្នាំបន្ទាប់ដែលថ្ងៃប្រឡងត្រូវបាន កំណត់ដោយវិទ្យាស្ថាន។

សំរាប់និស្សិតឆ្នាំទី ៤ និង ទី ៥

♦ និស្សិតម្នាក់ត្រូវប្រឡងអេយាជាប់ ចំពោះមុខវិជ្ជាដែលខ្លួនត្រូវរៀនឡើងវិញ ក្នុងឆ្នាំសិក្សាមុនៗ មុនពេលអនុញ្ញាត អោយប្រឡងឆមាសឆ្នាំទី៤ និងទី៥។
    -បន្ទាប់ពីប្រឡងឆមាស និស្សិតដែលប្រឡងធ្លាក់មុខវិជ្ជាណាមួយ នឹងត្រូវធ្វើការប្រឡងសង ចំពោះមុខ វិជ្ជានោះ។
    - ប្រសិននិស្សិតរូបនោះនៅតែធ្លាក់មុខវិជ្ជានោះ បន្ទាប់ពីប្រឡងសង និស្សិតរូបនោះនឹងត្រូវធ្វើការ ប្រឡង សងជាលើកចុងក្រោយ។
♦ ប្រសិនបើនិស្សិតប្រឡងធ្លាក់តែមួយមុខវិជ្ជា បន្ទាប់ពីប្រឡងសងជាលើកចុងក្រោយ និស្សិតរូបនោះ នឹងត្រូវ ឬមិន ត្រូវបានអនុញ្ញាតអោយចូលរួមការប្រឡងបញ្ចប់
    ការសិក្សាឡើយអាស្រ័យលើការសំរេចចិត្ត របស់គណៈគ្រប់គ្រងរបស់វិទ្យា ស្ថាន។
♦ ប្រសនិបើនិស្សិតណាម្នាក់ប្រឡងធ្លាក់ច្រើនជាងពីរមុខវិជ្ជា បន្ទាប់ពីការប្រឡងសងលើកចុងក្រោយ និស្សិតរូប នោះនឹងមិនត្រូវបានអនុញ្ញាតអោយចូលរួមការប្រឡង
   បញ្ចប់ការសិក្សាទេ។ និស្សិតរូបនោះនឹងត្រូវបង់ប្រាក់ ដើម្បីទទួលបាន ការអនុញ្ញាតអោយរៀនមុខវិជ្ជាទាំងអស់ឡើងវិញ។ និស្សិតរូបនោះត្រូវបន្តការសរសេរ សារណា ជា
    ក្រុម រហូតដល់ចប់ដើម្បី អោយរូបគេអាចយកសារណានោះ មកធ្វើការការពារនាពេលចុងក្រោយ។
♦ ប្រសិនបើនិស្សិតណាម្នាក់ប្រឡងបញ្ចប់ការសិក្សាធ្លាក់ និស្សិតរូបនោះនឹងត្រូវរងចាំការប្រឡងបញ្ចប់ការសិក្សាជាមួយនឹងនិស្សិតជំនាន់ក្រោយទៀតជាលើកទី២។
   ប្រសិនបើនិស្សិតរូបនោះនៅតែប្រឡងធ្លាក់ទៀត និស្សិតរូប នោះត្រូវរងចាំធ្វើការប្រឡងបញ្ចប់ការសិក្សាជាមួយនិស្សិតមួយជំនាន់ទៀត ហើយត្រូវធ្វើការបង់ថ្លៃដើម្បីសុំ
    ការអនុញ្ញាត។

សំរាប់ឆមាសនីមួយៗគួរមាន ៖

♦  ការប្រឡងមួយសំរាប់មុខវិជ្ជានីមួយៗ
♦  កិច្ចការស្រាវជ្រាវមួយ
♦ ការប្រឡងបញ្ចប់មួយសំរាប់មុខវិជ្ជានីមួយៗ

ប្រសិនបើពិន្ទុរបស់និស្សិតណាម្នាក់សំរាប់មុខវិជ្ជាណាមួយ តិចជាង ៥០ មានន័យថា និស្សិតរូបនោះ ធ្លាក់មុខវិជ្ជា នោះ ហើយនឹងត្រូវធ្វើការប្រឡងសងសំរាប់មុខវិជ្ជានោះវិញនៅចុងឆ្នាំសិក្សា។

សំរាប់និស្សិតថ្នាក់ជាន់ខ្ពស់បច្ចេកទេស

♦ និស្សិតម្នាក់ៗត្រូវធ្វើការប្រឡងសង សំរាប់មុខវិជ្ជាដែលខ្លួនត្រូវរៀនសង មុនពេលត្រូវបានអនុញ្ញាតអោយធ្វើ ការប្រឡងបញ្ចប់ការសិក្សា។
♦ ប្រសិនបើនិស្សិតណាម្នាក់ធ្លាក់មុខវិជ្ជាណាមួយ បន្ទាប់ពីការប្រឡងលើកចុងក្រោយនិស្សិតរូបនោះនឹងត្រូវបានអនុញ្ញាតអោយធ្វើការប្រឡងបញ្ចប់ការសិក្សា ប៉ុន្តែវិទ្យា
    ស្ថាននឹងមិនចេញសញ្ញាបត្រអោយដល់និស្សិតរូបនោះទេ ប្រសិនបើ គេមិនអាចប្រឡងជាប់មុខវិជ្ជាដែលធ្លាក់នោះ។
♦ មុខវិជ្ជាដែលនឹងត្រូវបញ្ជូលទៅក្នុងការប្រឡងបញ្ចប់ការសិក្សា នឹងត្រូវជ្រើសរើសដោយវិទ្យាស្ថាន ហើយពិន្ទុ សរុបសំរាប់ការប្រឡងគឺ ១០០។
♦ ប្រសិនបើនិស្សិតណាម្នាក់ ្របឡងបញ្ចប់ការសិក្សាធ្លាក់ និស្សិតរូបនោះនឹងត្រូវរងចាំការប្រឡងបញ្ចប់ការសិក្សា ជាមួយនិស្សិតជំនាន់ក្រោយទៀត ហើយត្រូវធ្វើការបង់
    ប្រាក់ដើម្បីសុំការអនុញ្ញាតអោយចូលប្រឡង។
♦ និស្សិតគ្រប់រូបត្រូវបំពេញលក្ខខណ្ឌខាងក្រោម មុនពេលទទួលសញ្ញាបត្រ “ជាន់ខ្ពស់បច្ចេកទេស”
    - និស្សិតគ្រប់រូបត្រូវប្រឡងជបា់គ្រប់មុខវិជ្ជាទាំងអស់
    - និស្សិតគ្រប់រូបត្រូវប្រឡងជាប់ការប្រឡងបញ្ចប់ការសិក្សា

ព្រឹត្តិបត្រពិន្ទុ

ព្រឹត្តិបត្រពិន្ទុផ្លូវការ បានរៀបចំសំរាប់និស្សិតគ្រប់ៗរូបតាមលំដាប់មុខវិជ្ជា និងពិន្ទុចុងក្រោយនឹងត្រូវបានចុះបញ្ជីនៅ លើព្រឹត្តិបត្រពិន្ទុ រួមជាមយួនឹងព័ត៌មានទាក់ទងនឹងសារណាប្រសិនបើសាកសម។

ច្បាប់ថតចម្លងព្រឹត្តិបត្រពិន្ទុនិងឹត្រូវចេញដោយការិយាល័យសិក្សា ដល់និស្សិតតែត្រូវបង់ប្រាក់ ចំនួន ២០០០ រៀល ក្នុងមួយច្បាប់សំរាប់ថ្លៃសេវាកម្ម។

អាកប្បកិរិយារបស់សិស្ស

និស្សិតគ្រប់រូបត្រូវអនុវត្តតាមច្បាប់ និងបទបញ្ជាដូចខាងក្រោម ៖

♦ បង្ហាញករាគោរពចំពោះអ្នកដ៏ទៃ និងវិទ្យាស្ថាន
♦ ថែរក្សាតម្លៃវប្បធម៌ សីលធម និងសុជីវធម៌ល្អក្នុងការរស់នៅក្នុងសង្គមជាតិ
♦ បង្ហាញភាពស្មោះត្រង់នៅក្នុងការសិក្សា និងការប្រឡង
♦ មិនធ្វើសកម្មភាពអ្វីដែលរំខានដល់អ្នកនៅក្នុងថ្នាក់ និងការរីកចំរើនរបស់និស្សិតផ្សេងៗទៀត
♦ ហាមជក់បារី និងប្រើទូរស័ព្ទដៃនៅក្នុងថ្នាក់រៀន បណ្ណាល័យ និង មន្ទីរពិសោធន៍
♦ ហាមលេងល្បែងស៊ីសង និង យកអាវុធជាតិផ្ទុះ មកក្នុងបរិវេណវិទ្យាស្ថាន
♦ ហាម លួច ឬ បំផ្លាញទ្រព្យសម្បត្តិរបស់វិទ្យាស្ថាន និងមិត្តរួមថ្នាក់

គណៈកម្មាធិការវិន័យ

គណៈកម្មាធិការវិន័យ ដាក់ពិន័យនិស្សិតគ្រប់រូបដែលមានអកប្បកិរិយាមិនសមរម្យ ឬ អវត្តមានញឹកញាប់។ គណៈ កម្មាធិការវិន័យរួមមាន អ្នកតំណាងគណៈគ្រប់គ្រងវិទ្យាស្ថានប្រធានដេប៉ាតឺម៉ង់និងប្រធានការិយាល័យ។

នាយកវិទ្យាស្ថាន
ឈ្មោះ ឯកឧត្តម យ៉ោក សុទ្ធី
ទូរស័ព្ទៈ ០១២ ៦៦៧ ៧៥៣
អ៊ីម៉ែលៈ yok.sothy@ntti.edu.kh

នាយករងរដ្ឋបាល និងហិរញ្ញវត្ថុ
ឈ្មោះ ឯកឧត្តម ឆ ខេមរិន្ទ
ទូរស័ព្ទៈ ០១២ ៣០០ ០៦០
អ៊ីម៉ែលៈ
khemrin@ntti.edu.kh

នាយករងអប់រំ
ឈ្មោះ ឯកឧត្តម ម៉ុម សូម៉ាច
ទូរស័ព្ទៈ ០១២ ៧៧២ ៨២៨
អ៊ីម៉ែលៈ
mom_somach@yahoo.com

នាយិការងសិក្សា
ឈ្មោះ លោកជំទាវ ហែម សុខច័ន្ទ
ទូរស័ព្ទៈ ០១២ ៨៥៩ ៩០១
អ៊ីម៉ែលៈ
sokchan@ntti.edu.kh

FIND US ON FACEBOOK

LANGUAGE